Samsung រកប្រាក់ចំណេញបាន ៥,១ ពាន់លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០១៥

សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung បានទទួលប្រាក់ចំណេញសម្រាប់ ត្រីមាស ចុងក្រោយ ឆ្នាំ ២០១៥ កន្លងទៅនេះ ចំនួន ៦,១ ពាន់ពាន់លានវ៉ុន ស្មើនឹង ៥,១ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមស៊ិនហួ ដកស្រង់ទិន្នន័យ ពីក្រុមហ៊ុន សាំស៊ុង នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ ២០១៦។

បើគិតនៅត្រីមាសទី ៤ ឆ្នាំ ២០១៥ ប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះ ១៧,៤៦ ភាគរយ  ប្រៀប ធៀបទៅនឹង ត្រីមាសទី ៣ ប៉ុន្តែវាបានកើនឡើង ១៥,៣១ ភាគរយទៅវិញ បើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៤។ បន្ថែមពីនេះទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០១៥ ប្រាក់ ចំណូលរបស់ សាំស៊ុង មាន ៥៣ពាន់ ពាន់លានវ៉ុន ដែលកើនឡើងតិចតួច ជាងពីពេលមុន តែ ០,៥១ ភាគរយប៉ុណ្ណោះ។

គួរបញ្ជាក់ថា ពេញមួយឆ្នាំ ២០១៥ ប្រាក់ចំណេញសុទ្ធរបស់សាំស៊ុង បានកើនឡើង ៥,៣៥ ភាគរយលើសឆ្នាំ ២០១៤ ស្មើនឹងទឹកប្រាក់ ២៦,៣៧ ពាន់ពាន់លានវ៉ុន។ ដោយឡែកប្រាក់ ចំណូលសរុបវិញ គឺបានកើនឡើង ២,៨៥ ភាគរយលើសឆ្នាំ ២០១៤ ស្នើនឹង ២០០,៣៤ ពាន់ពាន់លានវ៉ុន សម្រាប់ ឆ្នាំ ២០១៥ កន្លងទៅនេះ៕

Samsung រកប្រាក់ចំណេញបាន ៥,១ ពាន់លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០១៥

Samsung រកប្រាក់ចំណេញបាន ៥,១ ពាន់លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០១៥