ទូត​អាមេរិក សរសើរ​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​កំណើនសេដ្ឋកិច្ច​ដ៏​ល្អ និង​ការកាត់បន្ថយ​ភាពក្រីក្រ​យ៉ាងច្រើន​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែមករា ឆ្នាំ ២០១៦ សម្តេច​អគ្គ​មហា​ពញា​ចក្រី​‬ ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក វីលៀម អេ​.​ហៀ​ត ( William A.Heidt ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សហរដ្ឋអាមេរិក ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​រដ្ឋសភា​។ ក្នុង​កិច្ចប្រជុំ​នោះ ឯកអគ្គរដ្ឋទូត​អាមេរិក បាន​សរសើរ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​កំណើនសេដ្ឋកិច្ច​ដ៏​ល្អ និង​ការកាត់បន្ថយ​ភាពក្រីក្រ​យ៉ាងច្រើន​។​

​លោក​ឯកអគ្គរដ្ឋទូត ធ្លាប់​មក​បម្រើ​ការងារ​ជា​មន្ត្រី​ស្ថានទូត សហរដ្ឋអាមេរិក កាលពី​ឆ្នាំ ១៩៩៧-១៩៩៩ ហើយ​១៦​ឆ្នាំ​ក្រោយមក លោក​ត្រូវបាន​សហរដ្ឋអាមេរិក តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​រយៈពេល ៤ ខែ​កន្លងមកនេះ លោក​ឯកអគ្គរដ្ឋទូត បានធ្វើការ​កត់សម្គាល់ និង​បំពេញ បេសកកម្ម​តាម​ខេត្ត​ក្រុង​ស្រុក​ឃុំ​ភូមិ​ជនបទ​មួយចំនួន​។

​បន្ថែម​លើ​នេះ លោក​បាន​មានប្រសាសន៍ កោតសរសើរ និង​មាន​មោទនភាព​ខ្លាំង ណាស់ ចំពោះ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន​ឃើញ​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​ល្អ ការកាត់បន្ថយ​ភាពក្រីក្រ​យ៉ាងច្រើន ប្រព័ន្ធ​អប់រំ​មានការ​កែលម្អ សាលារៀន​មាន​គ្រប់​ទីកន្លែង ផ្លូវថ្នល់ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ មានការ​រីកចម្រើន​យ៉ាងខ្លាំង​។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត​សន្យា និង​ជំរុញ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល បន្ថែមទៀត នៅក្នុង​អាណត្តិ​ការទូត​របស់លោក​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ប្រធានរដ្ឋសភា បាន​ជូនពរ លោក​ឯកអគ្គរដ្ឋទូត​ថ្មី ឲ្យ​ទទួលបាន​នូវ​សុខ​ភាពល្អ និង​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕​H/S