ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​‬

ត្បូងឃ្មុំ: កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ពញាក្រែក បាន​ចុះបង្ក្រាប​និង​ធ្វើការឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​២​នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់ ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦   នៅ​ចំណុច​លើ​ផ្លូវលំ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ម្កាក់ ឃុំកណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​ការចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ​៖ ទី​១-​ឈ្មោះ មិន សុ​ត ភេទ​ប្រុសអាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ធាតុ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ និង​ទី​២-​ឈ្មោះ ជីម ចូ​ច ភេទ​ប្រុស អាយុ ២៣ ឆ្នាំ នៅ​ភូមិ​ជើង​អង ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ក្រោយពី​ឃាត់ខ្លួន កម្លាំង​បាន​ដកហូត​វត្ថុតាង​រួមមាន​៖​ម្ស៉ៅ​ក្រាម​ស ថ្លា ចំនួន ១១កញ្ចប់ តូច និង ១ កញ្ចប់ ធំ និង សំភារៈ សម្រាប់​សេព​គ្រឿងញៀន មួយចំនួនព្រមទាំង​ដកហូត​ម៉ូតូ ម៉ាក​អិ​ចស​ន្ធើ ពណ៌​ស លាយ​ខៀវ​មួយគ្រឿង​ផងដែរ ។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅសាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​៕

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​‬

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​‬