គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​ នៅ​ថ្ងៃ​៩​មករា​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៦ ស្អែក​នេះ គណបក្ស​ប្រជាជន​កម្ពុជា បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ អាណត្តិ​ទី​៥ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បូកសរុប​ការងារ​នៅក្នុង​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ផែនការ​សកម្ម​ផាព​ទៅមុខ​បន្តទៀត​។ ចំណែក​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ គណបក្ស​ប្រជាជន​កម្ពុជា នឹងធ្វើ​ពិធី​បិទ​មហាសន្និបាត​។​
​    ​
សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ រយៈពេល​២​ថ្ងៃនោះ គឺ​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៕​