ម៉ូតូ ៧៣៦​គ្រឿង ដែល​រឹបអូស ត្រូវ​សម្តេច ស ខេង ប្រគល់ជូន​ប្រជាពលរដ្ឋ​វិញ​

ភ្នំពេញ: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅថ្ងៃនេះបានសម្រេច​ប្រគល់ ម៉ូតូ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី (​គ្មាន​ស្លាក​លេខ​)ចំនួន ៧៣៦​គ្រឿង ជូនទៅ​ម្ចាស់​វិញ ដោយ​គ្រាន់ តែ​តម្រូវ​ឲ្យ​ម្ចាស់ ទៅធ្វើ​ស្លាក​លេខប៉ុណ្ណោះ ដោយ ឡែក​រថយន្ត​ចំនួន ១២​គ្រឿង មិនទាន់ អនុញ្ញាត​ប្រគល់ ជូន​ម្ចាស់នៅឡើយ​ទេ​។ ម៉ូតូ ៧៣៦​គ្រឿង​នេះ ត្រូវបាន​កម្លាំង នគរបាល​ចរាចរណ៍ រឹបអូសទុក​ចាប់ តាំងពី​ថ្ងៃទី​១​រហូតដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​អំឡុងពេល​ចុះ អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ថ្មី​។​

​ការសម្រេច​របស់ សម្តេច​ក្រឡាហោម ស ខេង បានធ្វើ​ឡើង​នៅ រសៀល​ថ្ងៃទី​៧ខែមករា ឆ្នាំ​២០១៦​នេះ នៅក្នុង​កិច្ច ប្រជុំ​គណៈ​ក​ម្មា ធិ​ការ​ជាតិ​សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដើម្បី ពិនិត្យ​ទៅលើ​លទ្ធផល នៃ​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោកថ្មី ដែល​បាន​អនុវត្តន៍​រយៈ ពេល ៦​ថ្ងៃ​កន្លងទៅនេះ​។​

​យោងតាម​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន គ​របាលជាតិ បាន​ឲ្យ​ដឹងថា ក្រៅពី​ការ សម្រេច​ឲ្យ​ប្រគល់​ម៉ូតូ គ្មាន​ស្លាក​លេខ​ជូន ម្ចាស់វិញ​ហើយ​នោះ សម្តេច​ក្រឡាហោម ស ខេង រួម​និង​មន្ត្រី​ពាក់ព័ន្ធ នៅមានការពិភាក្សា ទៅលើ​បញ្ហា​ជាច្រើន​ទៀត បូក​រួមទាំង​ពិនិត្យ​ទៅលើ​ការ​ប្រតិកម្ម​​នានា របស់​ប្រជាពលរដ្ឋ លើ​ចំណុច​មួយចំនួន ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះផងដែរ​។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ថ្លែង​ក្នុង បទសម្ភាសន៍ ប្រាប់​អ្នកព័ត៌មាន ក្រោយ​កិច្ចប្រជុំថា ពាក់ព័ន្ធ​ការដាក់ ប័ណ្ណ​សម្គាល់ យានយន្ត​តាម​ខ្លួន ដើម្បី​សម្គាល់ យានយន្តនោះ គឺ​សម្តេច​ក្រឡាហោម​អនុគ្រោះ​ឲ្យ​ម្ចាស់​យានយន្ត​អាច​យក​ច្បាប់ថតចម្លង​បាន តែ​ត្រូវ​បញ្ជាក់​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ការបញ្ជាក់​​ប័ណ្ណ​សម្គាល់​យានយន្ត​នេះ អស់​ត្រឹម ១.០០០​រៀល​ប៉ុណ្ណោះ​។ ដោយឡែក​ប័ណ្ណបើកបរត្រូវតែ​ដាក់​ច្បាប់ ដើម​តាម​ខ្លះ​៕

ម៉ូតូ ៧៣៦​គ្រឿង ដែល​រឹបអូស ត្រូវ​សម្តេច ស ខេង ប្រគល់ជូន​ប្រជាពលរដ្ឋ​វិញ​

ម៉ូតូ ៧៣៦​គ្រឿង ដែល​រឹបអូស ត្រូវ​សម្តេច ស ខេង ប្រគល់ជូន​ប្រជាពលរដ្ឋ​វិញ​
ម៉ូតូ ៧៣៦​គ្រឿង ដែល​រឹបអូស ត្រូវ​សម្តេច ស ខេង ប្រគល់ជូន​ប្រជាពលរដ្ឋ​វិញ​