លើកដំបូង​ហើយ ដែល​ប៉ូលិស ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដើរ​លក់​ឆ្នោត​វៀតណាម​ខុសច្បាប់ នៅ​ទឹកដី​កម្ពុជា​

​កណ្តាល: សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ កាលពី​វេលា​ម៉ោង ៦ និង ៥០ នាទី​ព្រឹក ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​នេះ បានធ្វើការ​បង្ក្រាប​ល្បែងស៊ីសង់​ខុសច្បាប់ (​លក់​ឆ្នោត​វៀតណាម​) នៅ​ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ហើយ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ១៨​នាក់ រួម​នឹង​សន្លឹង​ឆ្នោត​វៀតណាម ជាង ២០០០ សន្លឹក​។​

​លោក​វរៈសេនីយ៍ត្រី ឈឿន ប៊ុន​ឆន អធិការនគរបាល​ស្រុក​កោះធំ​បានឱ្យដឹងថា ជនសង្ស័យ​ជនជាតិ​វៀតណាម ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង ១៨​នាក់​នេះ ទី​១ ឈ្មោះ ជឿ​ង យ៉ាំង សឺ​ក ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​យ៉ិ​ន​ថា​ន់ ឃុំ​យ៉ិ​ន​ជឿ​ង ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​), ទី​២-​ឈ្មោះ សាន អ៊ី​ម ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​ខាន់​អាង ឃុំ​តាំង​ថា​ន់ ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​), ទី​៣‑​ឈ្មោះ ង្វៀង យ៉ាំង ជឿ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​យ៉ិ​ន​ថា​ន់ ឃុំ​យ៉ិ​ន​ជឿ​ង ស្រុក​អាន​ភូ ខេត្ត​អាង​យ៉ាំង ប្រទេស​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​), ទី​៤-​ឈ្មោះ ផាម វ៉ាន់ ទៀង ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​ភូ​ថា​ន់ ឃុំ​ភូ​ហ៊ូ ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​), ទី​៥-​ឈ្មោះ ហ្វិ​ន វ៉ាន់ សុង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​លេខ​១ ឃុំ​ឡុង​បិ​ន ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​), ទី​៦-​ឈ្មោះ ដិ​ន វ៉ាន់ វ៉ុ​យ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​ភូ​ថា​ន់ ឃុំ​ភូ​ហ៊ូ ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​), ទី​៧-​ឈ្មោះ ផាម វ៉ាន់ ទឹង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​ភូ​ថា​ន់ ឃុំ​ភូ​ហ៊ូ ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​),​ទី​៨-​ឈ្មោះ ឡេ យ៉ាំង ហាវ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​យ៉ិ​ន​ថា​ន់ ឃុំ​យ៉ិ​ន​ជឿ​ង ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ B9815430, ទី​៩-​ឈ្មោះ ង្វៀង យ៉ាំង អិ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​យ៉ាំ​ន​ថា​ន់ ឃុំ​យ៉ិ​ន​ជឿ​ង ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C1151020, ទី​១០-​ឈ្មោះ ឡេ យ៉ាំង គម ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​យ៉ិ​ន​ថា​ន់ ឃុំ​យ៉ិ​ន​ជឿ​ង ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C1008881, ទី​១១-​ឈ្មោះ ង្វៀង តាំង ខាន់ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​យ៉ិ​ន​ថា​ន់ ឃុំ​យ៉ិ​ន​ជឿ​ង ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ (B9810865), ទី​១២-​ឈ្មោះ ង្វៀង យ៉ាំង សឺ​ង ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​វ៉ឺ​ថា​យ ឃុំ​ដុង​គី ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ (C1131835), ទី​១៣-​ឈ្មោះ ឡេ យ៉ាំង សេន ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​យ៉ិ​ន​ថា​ន់ ឃុំ​យ៉ិ​ន​ជឿ​ង ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ  (B9750865), ទី ១៤-​ឈ្មោះ ង្វៀង យ៉ាំង ស៊ឺ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​យ៉ិ​ន​ថា​ន់ ឃុំ​យ៉ិ​ន​ជឿ​ង ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ (B9750864) ១៥-​ឈ្មោះ ចាំង យ៉ាំង អឺ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​យ៉ិ​ន​ថា​ន់ ឃុំ​យ៉ិ​ន​ជឿ​ង ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ  (B9750866),  ទី​១៦-​ឈ្មោះ ឡេ ធី ហាយ ភេទ ស្រី អាយុ ៥១ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​យ៉ិ​ន​ថា​ន់ ឃុំ​យ៉ិ​ន​ជឿ​ង ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ  (C1008880) , ទី​១៧-​ឈ្មោះ ឡេ ធី យី​ម ភេទ ស្រី អាយុ ៤៥ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​យ៉ិ​ន​ថា​ន់ ឃុំ​យ៉ិ​ន​ជឿ​ង ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ (C0833493) និង​ទី​១៨-​ឈ្មោះ ជឿ​ង ធី គ្រឿ ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់​ឆ្នោត រស់នៅ ភូមិ​វឹក​ខាន់ ឃុំ​វឹក​ថា​យ ស្រុក​អាន​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​)​។​

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង រួមមាន សន្លឹកឆ្នោត​វៀតណាម​ចំនួន​សរុប  ២.២៥០ សន្លឹក​, ទូរស័ព្ទ​ចល័ត ០៦ គ្រឿង និង​ថវិកា​ចំនួន​សរុប ៦៥០.០០០ ដុង (​លុយ​វៀតណាម​) ។​

​លោក​អធិការ​បានឱ្យដឹង​ទៀតថា កាលពី​ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៦ មាន​ប្រជាពលរដ្ឋ​រអ៊ូ និង ទូរស័ព្ទ​មកប្តឹង​មន្ត្រីនគរបាល​អធិការ​ដ្ឋា​ន ស្តីពី​ករណី​ជនជាតិ​វៀតណាម ដើរ​លក់​ឆ្នោតជាតិ​របស់គេ ក្នុង​ផ្សារ​កោះធំ និង​ខ្លះ​ធ្វើដំណើរ​បន្តទៅ​លក់​នៅ​ភ្នំពេញ​។

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ នៅ​ព្រឹក​ថ្ងៃទី​៨ មករា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​អធិការដ្ឋាន បាន​ល្បាត​ត្រួតពិនិត្យ​រហូត​ឈានទៅ​ឃាត់​បាន​ជនជាតិ​វៀតណាម​ដើរ​លក់​ឆ្នោត និង​កំពុងធ្វើដំណើរ​ទៅ​លក់​នៅ​ភ្នំពេញ​បាន​ចំនួន​សរុប ១៨ នាក់ (​ស្រី ០៣ នាក់ ឆ្លងដែន​ខុសច្បាប់ ០៨ នាក់​) ។ ជនសង្ស័យ​ទាំងនេះ ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​កំពុង​សាកសួរ​តាម​នីតិវិធី​ច្បាប់​។​

​មានការ​កត់សម្គាល់ថា ចាប់តាំងពី​លោក ឈឿន ប៊ុន​ឆន បាន​ឡើងកាន់តំណែង​ជា​អធិការ​ស្រុក​កោះធំ លោក​បានធ្វើ​ការបង្ក្រាប​មិនមែន​តែ​ករណី​ល្បែងស៊ីសង​ខុសច្បាប់​(​ឆ្នោត​វៀតណាម​)​នេះ​ទេ គឺ​បាន​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ជាច្រើន​ទៀត ដូចជា​ល្បែង​ជល់​មាន់ បៀរ អាប៉ោង ជាពិសេស​បានធ្វើ​ការបង្ក្រាប​នូវ​ករណី​ចែកចាយ និង​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​ជាប​នុ្ត​បន្ទាប់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូ​ដ្ឋា​ន​ស្រុក​កោះធំ មានការ​កោត​ស​សើរ​យ៉ាងខ្លាំង​ដល់​ស្នាដៃ​លោក​អធិការ​វ័យក្មេង​រូបនោះ​៕

លើកដំបូង​ហើយ ដែល​ប៉ូលិស ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដើរ​លក់​ឆ្នោត​វៀតណាម​ខុសច្បាប់ នៅ​ទឹកដី​កម្ពុជា​

លើកដំបូង​ហើយ ដែល​ប៉ូលិស ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដើរ​លក់​ឆ្នោត​វៀតណាម​ខុសច្បាប់ នៅ​ទឹកដី​កម្ពុជា​

លើកដំបូង​ហើយ ដែល​ប៉ូលិស ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដើរ​លក់​ឆ្នោត​វៀតណាម​ខុសច្បាប់ នៅ​ទឹកដី​កម្ពុជា​