រថយន្ត​ដឹក​ស្រា​បៀរ ជាប់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ស្វាយរៀង​

ស្វាយរៀង: មាន​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ខ្លួនឯង បង្កឡើង​ដោយ​រថយន្ត​ដឹក​ស្រា​បៀរ លី​អូរជាប់​ហ្វ្រាំង​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​ចាក់ចោល​​ស្រា​បៀរ​ពេញ​ដី ។

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​៨ ខែមករា ឆ្នាំ២០១៦​ស្ថិតនៅ​ក្នុងភូមិ​ថ្ម​ស ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។​

​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ នេះ​បាន​និយាយថា មុនពេល​កើតហេតុ គេបានឃើញ​ថ្លុ​ប ១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-6041​ដឹក​ស្រា​បៀរ លី​អូរ បាន​បើកក្នុង​ល្បឿន​ល្មម លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​ជាប់​ហ្វ្រាំង ទាញ​បោក​រថយន្តបណ្តាល​ឲ្យ​ឡាប់ ធ្លាក់​ផ្លូវ​ចាក់ចោល​ស្រា​បៀរ​ពេញ​ដី​​តែម្តង​។​តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​អ្នកណាម្នាក់​រងរបួស​នោះទេ​។ គ្រាន់តែ​ខូចខាត​រថយន្ត​មួយចំណែក​ប៉ុណ្ណោះ​៕

រថយន្ត​ដឹក​ស្រា​បៀរ ជាប់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ស្វាយរៀង​

រថយន្ត​ដឹក​ស្រា​បៀរ ជាប់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ស្វាយរៀង​