អាជ្ញាធរ​ក្រុង កែលម្អ​សួន​ព្រះ​សក្យមុនីចេតិយ ឲ្យ​មាន​លក្ខណៈ​ល្អ​ឡើងវិញ​ជាទី​តាំង​សក្ការៈ និង​កន្លែង​កម្សាន្ត​

ភ្នំពេញ: ​នា​ព្រឹក​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៦​នេះ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ រួម​នឹង​សហការី បាន​ចុះទៅពិនិត្យ​និង​ធ្វើការ​កែលម្អ​សួន​ព្រះ​សក្យមុនីចេតិយ ឲ្យ​មាន​លក្ខណៈ​ល្អ​ឡើងវិញ ល្អជា​ទីតាំង​សក្ការៈ​ផង និង​ធ្វើជា​កន្លែង​ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មក​កម្សាន្ត​។ នេះ​បើតាម​ការ​ឲ្យ​ពី​លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​

​លោក​ឡុង ឌី​ម៉​ង់ បាន​មានប្រសាសន៍ថា ទីតាំង​នេះ ជាទី​តាំង​ល្អ​មួយ​ដែល​បានកកើតឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ​។ តាមរយៈ​ស្លាក​ដែល​ដាក់​ជាប់​នឹង​ព្រះ​សក្យមុនីចេតិយ គឺ​កសាងឡើង​ក្នុង​ពុទ្ធសករាជ ២៥០០ ចាប់ពី​ពាក់កណ្តាល​សាសនា​មក ដូច្នេះ​យើង​ត្រូវតែ​យកចិត្តទុកដាក់​ស្ថាបនា​និង​ជួសជុល​ឡើងវិញ​។ ពាក់ព័ន្ធ​នឹង​ព្រះ​សក្យមុនីចេតិយ​នេះហើយ ទើប​លោក​អភិបាល​រាជធានី បាន​ចុះមក​ពិនិត្យមើល​ដោយផ្ទាល់​តែម្តង​។ សួន​ព្រះ​សក្យមុនីចេតិយ យើង​បាន​គូ​ប្លង់​រួចហើយ ហើយនឹង​ចាប់​សាងសង់​នៅ​ដើមឆ្នាំ​២០១៦​នេះ ដូច្នេះហើយ​ទើប​លោក​អភិបាល​ដឹកនាំ​សហការី​ចុះទៅពិនិត្យ​។​

​លោក​ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា ក្រៅពី​ការកែលម្អ​សួន​ព្រះ​សក្យមុនីចេតិយ ក៏មាន​ការរៀបចំ​ទីតាំង​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​នោះ​ផងដែរ ដើម្បី​ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​រួម​នឹង​សណ្តាប់ធ្នាប់​ចំណត សណ្តាប់ធ្នាប់​ចរាចរណ៍​ផង ពីព្រោះ​សព្វថ្ងៃនេះ​មាន​លក្ខណៈ​រញ៉េរញ៉ៃ​បន្តិច​ត្រង់​កន្លែង​ព្រះ​សក្យមុនីចេតិយ​៕