ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​អូស្ដ្រាលី​ខាង​លិច​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជិត​១០០​ខ្នង

អាជ្ញាធរ​អូស្ដ្រាលី​បាន​បញ្ជាក់​ថា មាន​ការ​ឆះ​ផ្ទះ​ជិត​១រយ​ខ្នង​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់ Yarloop នៅ​ប៉ែក​ខាង​ត្បូង​ក្រុង​ Perth រដ្ឋ​អូស្ដ្រាលី​ខាង​លិច។ មនុស្ស​៣នាក់​ទៀត​កំពុង​បាត់​ខ្លួន ហើយ​២០នាក់​ទៀត​មាន​របួស។