អនុសាខាកាកបាទ ក្រហម ខណ្ឌច្បារអំពៅ នាំអំណោយចែក ជូនប្រជាពលរដ្ឋ ៥០គ្រួសារ នៅសង្កាត់វាលស្បូវ និងសង្កាត់ច្បារអំពៅទី១

ភ្នំពេញ ៖ អភិបាលខណ្ឌច្បារ អំពៅ និងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ ច្បារអំពៅ លោក អ៊ាង សុីផាន លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ណុប ផា អភិបាលរងខណ្ឌ លោក ហោ វាសនា អភិបាលរងខណ្ឌ លោក ញាណ ចាន់សោភា នាយករងរដ្ឋបាល ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ បាននាំយក អំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជាគ្រឿង ឧបភោគ បរិភោគ ព្រមទាំងថវិកា មួយចំនួន ផ្តល់ជូនដល់ ប្រជាពលរដ្ឋ តាមលំនៅឋាន ដែលមន្ត្រីកាកបាទក្រហមខណ្ឌ ចុះពិនិត្យស្ថានភាពផ្ទាក់ និងឃើញពី ការលំបាក ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ ប្រមាណ ៥០គ្រួសារ នៅសង្កាត់វាលស្បូវ និងសង្កាត់ច្បារអំពៅទី១ ។

លោកញាណ ច័ន្ទសោភា នាយករងរដ្ឋបាលសាលាខណ្ឌបានប្រាប់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋ នៅថ្ងៃនេះ ក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១០កញ្ចប់ ទឹកសុទ្ឋឱរ៉ាល់ ១កេស, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, ត្រីខ ០៥ កំប៉ុង, ខ្ទះឆា១, ឆ្នាំង១, ទឹកដោះគោ ២កំប៉ុង, ស្ករស ១គីឡូក្រាម, តែ៣កញ្ចប់ និងឃីត០១ កញ្ចប់ (រួមមាន សារុង១+ក្រមា១ + ភួយ១+មុង១) និងថវិកា ៣ម៉ឺនរៀល ។ អំណោយទាំងនេះ បានសប្បុរសជនជួយឧបត្ថម្ភគាំទ្រអនុសាខាកាកបាទក្រហមខណ្ឌ ហើយត្រូវបានក្រុមការងារបែង ចែក ជូនប្រព លរដ្ឋទីទ័លក្រនៅតាមបណ្តាសង្កាត់ទាំង៨ នៅខណ្ឌច្បារអំពៅ ដោយឡែកថ្ងៃនេះ ក្រុមការងារចុះចែកនៅ សង្កាត់វាលស្បូវ និងសង្កាត់ច្បារអំពៅទី១ ដោយក្នុងមួយសង្កាត់ ចំនួន ២៥គ្រួសារ ហើយលោកអភិបាល ខណ្ឌដឹកនាំក្រុមការងារចុះសង្កាត់វាលស្បូវ ដល់លំនៅដ្ឋាន ដើម្បីផ្តល់អំណោយមនុស្សដោយមិនប្រកាន់ និន្នាការនយោបាយឡើយ ។

សកម្មភាពមនុស្សធម៍នាំយក អំណោយជូនប្រជាពលរដ្ឋក្រីក្រដល់លំនៅដ្ឋាននេះដែរលោកអ៊ាង ស៊ីផាន ប្រធាន គណៈ កម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដូច្នេះថាអំណោយទាំងនេះថ្វីត្បិតតែមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនក៍ដោយ តែបាន សម្រាល ការលំបាកមួយរយៈពេល ។ ជានិច្ចកាលក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ តែងតែយកចិត្ត ទុកដាក់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ  គ្រួសារក្រីក្រ គ្រួសាររងគ្រោះ ដោយ អគ្គីភ័យ  អ្នកបាត់បង់ទីជម្រក និងប្រជាពលរដ្ឋនូវបញ្ហាប្រឈមនានាក្នុងសង្គម  និយាយរួមប្រកាន់ខ្ជាប់ នូវគោលការណ៍ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។

លោក អ៊ាង ស៊ីផាន បានបញ្ជាក់ថា ថ្ងៃនេះក្រុមការងារកាកបាទ ក្រហមខណ្ឌ បានបែងចែកក្រុមការជាច្រើនក្រុម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតផ្តល់ជូនប្រជាជន ដែលខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ជាពិសេសទៅទៀត ក្នុងគោលបំណងចុះ អោយដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ឬបញ្ហាផ្សេងៗ ដែលពួកគាត់ត្រូវការអោយអាជ្ញាធរជួយដោះស្រាយពួក គាត់ ដោយមិនទុកអោយបងប្អូនប្រជាជន រស់នៅក្នុង ភាពឯកោ ដែលអាជ្ញាធរមិនបានដឹងលឺនោះទេ ។

ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះដែរ លោក អ៊ាង ស៊ីផាន បានចូលសួរសុខទុក្ខ លោក រស់ ហ៊ាន សមាជិក ក្រុមប្រឹក្សាសង្កាត់វាលស្បូវ ហើយមានជំងឺលើសឈាម នោះ ហើយលោកបានឧបត្ថម្ភថវិកា ៤០ម៉ឺនរៀលផងដែរ ។

ដំណើរសំណេះសំណាល ជាមួយប្រជាពលរដ្ឋតាមខ្នង ផ្ទះនីមួយៗនេះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ បានលើកឡើង ពីការយកចិត្ដ ទុកដាក់គិតគូរ របស់លោកអភិបាលរាជធានីភ្នំពេញ ប្រធាន កាកបាទក្រហម ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិត សម្រាប់ជីវភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូន ហើយមិនមែនតែ ប្រជាពលរដ្ឋនៅក្នុង ខណ្ឌច្បារអំពៅនោះទេ ប៉ុន្ដែនៅទូទាំងប្រទេសកម្ពុជា ។ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលអនុសាខាកាកបាទក្រហម បាននាំយកផ្តល់ជូនបងប្អូន ប្រជាពលរដ្ឋនេះ គឺសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានទម្លាក់មកជាបន្តបន្ទាប់ ។

លោក អ៊ាង ស៊ីផាន បានលើកឡើងទៀតថា បើទោះបីកញ្ចប់អំណោយទាំងនេះ មិនបាន ធ្វើឱ្យបងប្អូន យកទៅផ្គត់ផ្គង់ ជីវភាពគ្រួសារ ក្នុងរយៈពេលវែងក៏ដោយនោះ ប៉ុន្ដែអាច ជួយកាត់ បន្ថយការលំបាក បានមួយរយៈ ពេលផងដែរ ហើយអាជ្ញាធរខណ្ឌ និងបន្ដខិត ខំជួយបងប្អូន គឺយើងមិនចប់ត្រឹមហ្នឹងទេ ពេលណាយើងមានលទ្ឋភាព យើងបន្តនិរន្តរភាពនេះជាប្រក្រតី ។ ជាមួយគ្នានេះ ក្នុងនាមកាកបាទក្រហមខណ្ឌលោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋរស់នៅជិតខាង មេត្តាយោគយល់ អធ្យាស្រ័យ ដែលយើងខ្ញុំមិនទាន់បានទៅ ដល់ ហើយនឹងបន្តអោយដល់ លំនៅឋានបងប្អូនជាបន្តបន្ទាប់ ៕