ទូតថ្មីសហរដ្ឋអាមេរិក សន្យាជួយពង្រីកផ្នែកសេដ្ឋកិច្ច ទ្វេភាគីរវាងកម្ពុជា អាមេរិក

ភ្នំពេញ៖ លោក វីលៀម អេហៀត( William A.Heidt)ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកថ្មីប្រចាំ នៅកម្ពុជា បានសន្យាជួយពង្រីក ទំហំសេដ្ឋកិច្ចទ្វេភាគី ជាមួយកម្ពុជាបានឲ្យបានកែមាន ភាពខ្លំាងក្លារទ្វេរឡើង។

ការសន្យាប្រមុខការទូត អាមេរិករូបនេះ បានធ្វើឡើងកក្នុងជំនួបពិភាក្សា ទ្វេភាគីជាមូយសម្តេចហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ។

 លោកកែវ ពិសិដ្ឋ នាកយខុទ្ទកាល័យ និងជាអ្នកនំាពាក្យសម្តេចហេង សំរិន បានប្រាប់ក្រុមអ្នកសារ ព័ត៌មានក្រោយជំនួប ថា ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកលោក វីលៀម អេហៀតបាន សាទរចំពោះការ ធ្វើ កំណែទម្រង់ក្នុងរដ្ឋសភា កាលពីឆ្នាំមុន និងលទ្ធផលដែលរដ្ឋសភាកម្ពុជាសម្រេចបាន។

  លោកថា ឯកអគ្គរដ្ឋទូទអាមេរិកថ្មីនេះ ធ្លាប់បានធ្វើជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ផ្នែកសេដ្ឋកិច្ចក្នុង ឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩។ ហើយក្នុងរយៈពេល១៦ឆ្នាំ នៃកាវិលត្រឡប់ដែលលោកមកធ្វើ ឯកអគ្គរដ្ឋទូត ថ្មីនេះ លោកសង្កេតឃើញថាកម្ពុជាមានការ អភិវឌ្ឍខ្លំាងក្លានិងជាវិជ្ជាគួឲ្យកត់សម្កាល់ ។

  លោកឯកអគ្គរដ្ឋទូតថ្មីបានឲ្យដឹងថាបន្ទាប់ពីធ្វើទស្សនកិច្ចនៅបណ្តាខេត្តមួយចំនួនដូចជាកំពត ខេត្តកែវ ខេត្តសៀមជាដើម ក្នុង ប្រទេសលោកសង្កេតឃើញថាសេដ្ឋកិច្ចនៅតាមបណ្តាខេត្តនេះ មានការរីកចំរើនយ៉ាងខ្លាំង ក្នុងវិស័យសេដ្ឋកិច្ច ក្នុងក៏មានវិស័យអប់រំ វិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រពន្ធវារីអគ្គិសនី  និង ផ្នែកកសិកម្មជាដើម ។

 ជាមួយគ្នានោះដែរលោកឯកអគ្គរដ្ឋទូត បានឲ្យដឹងដែរក្នុងបណ្តាប្រទេស លើកពិភពលោកបានធ្វើកា ពង្រីក វិស័យសេដ្ឋកិច្ចយ៉ាងខ្លំាង ដូច្នេះប្រទេសមួយបើគ្មានការជំរុញ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច នោះវាអាចទៅរួចទេ។ ជាងនេះការជំរុញឲ្យមានការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចនោះ ពិតជាជួយ ដល់ពលរដ្ឋក្នុងប្រទេសមានកាងារធ្វើ ។

  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែរ ជាអ្នកសេដ្ឋកិច្ចវិទូរូបនេះអះអាងថា លោកគិតថា ការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា ពិតជាសំខាន់ណាស់ក្នុងការផ្តល់ឱកាស ការងារដល់ពលរដ្ឋខ្មែរខ្លួនឯង។ សហរដ្ឋ អាមេរិកគឺជាទីផ្សារនំាចូលដល់សំខាន់ ដូច្នេះក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកនឹងធ្វើការជំរុញ ផ្នែកវិនិយោគពីសហរដ្ឋ អាមេរិកមកកម្ពុជាបានឲ្យបានច្រើន ។

លោក វីលៀម អេហៀត គូសបញ្ជាក់ថា«ក្នុងនាមខ្ញុំជាឯកអគ្គរដ្ឋទូត នៅកម្ពុជាធ្វើយ៉ាងណា ជម្រុញវិស័យ សេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់ខ្លំាងក្លាយថែមទៀត ។ ក្នុងរយៈពេលមុខដ៏ខ្លីងាយមុខនេះ សហរដ្ឋអាមេរិកនឹងបើកិច្ ចប្រជុំសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន  ហើយកិច្ចប្រជុំនោះនឹង ផ្តោតសំខាន់លើតំបន់អាស៊ាន ជាដៃគូជាមួយសហ រដ្ឋអាមេរិក។ ខ្ញុំនឹងជម្រុញផ្នែកសេដ្ឋកិច្ច កម្ពុជាឲ្យកាន់តែមានភាពល្អកាន់តែល្អប្រសើរឡើងថែមទៀត »។

សម្តេចហេងសំរិន ប្រធានរដ្ឋសភាមានអបអរសារទចំ ពោះវត្តមានឯកអគ្គរដ្ឋទូតថ្មីលោក វីលៀម អេហៀត ដែលបានតែងតាំធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។សម្តេចថា សហរដ្ឋអាមេរិកបានធ្វើ ទំនាក់ទំនងជាមួយគ្នាយូរ ណាស់មក និងបានធ្វើការជាមួយគ្នាយូរហើយដែរ។

សម្តេចបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិង អាមេរិក  បាននំាមកប្រយោជន៍ សម្រាប់ប្រជាជាតិ ទំាងសងខាង។ សម្តេច សង្ឃឹមថាក្នុង អាណត្តិជាការទូតនៅកម្ពុជា នោះនិងជំរុញ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ នានានឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

សម្តេចលើកឡើងទៀតថាសម្រាប់វត្តមានឯកអគ្គរដ្ឋទូតអាមេរិកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច  ពាណិជ្ជកម្ម វិនិយោគ   សុខាភិបាល អប់រំ និងទេសចរណ៍កាន់តែខ្លំាងថែមទៀត ៕

ទូតថ្មីសហរដ្ឋអាមេរិក សន្យាជួយពង្រីកផ្នែកសេដ្ឋកិច្ច ទ្វេភាគីរវាងកម្ពុជា អាមេរិក

ទូតថ្មីសហរដ្ឋអាមេរិក សន្យាជួយពង្រីកផ្នែកសេដ្ឋកិច្ច ទ្វេភាគីរវាងកម្ពុជា អាមេរិក

ទូតថ្មីសហរដ្ឋអាមេរិក សន្យាជួយពង្រីកផ្នែកសេដ្ឋកិច្ច ទ្វេភាគីរវាងកម្ពុជា អាមេរិក