រយៈពេល៧ថ្ងៃ ដើមឆ្នាំ២០១៦នេះ សមត្ថកិច្ចចាប់រថយន្ត ល្មើសច្បាស់ជាង ៤ម៉ឺនគ្រឿង និងទទួល ប្រាក់ ផាកពិន័យជាង ៤០០លានរៀល

ភ្នំពេញ៖ ត្រឹមរយៈពេល ៧ថ្ងៃ ដើមឆ្នាំ២០១៦នេះនៅទូទាំងប្រទេសសមត្ថកិច្ចននគរបាល បានចាប់ រថយន្តបើកបរខុស ច្បាប់ បានចំនួនជាង ៤ម៉ឺនគ្រឿង និងពិន័យប្រាក់បានចំនួនជាង ៤០០លានរៀល។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ពាក់ព័ន្ធនឹងការទប់បទល្មើសចរាចរណ៍នៅព្រឹកថ្ងៃទី៨ខែមករា ឆ្នាំ២០១៦ នាអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធអគ្គស្នងការ រងនគរបាលជាតិ បានលើកឡើងថា ចំពោះរថយន្តល្មើសច្បាប់ទាំងជាង ៤ម៉ឺនគ្រឿងនោះ សមត្ថកិច្ចធ្វើការផាកពិន័យត្រឹមតែជាងពាក់កណ្តាល ព្រោះក្រៅពីនោះគ្រាន់តែធ្វើការ អប់រំតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវវិញ គឺមានការធ្លាក់ចុះបើធៀប ទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥៕

រយៈពេល៧ថ្ងៃ ដើមឆ្នាំ២០១៦នេះ សមត្ថកិច្ចចាប់រថយន្ត ល្មើសច្បាស់ជាង ៤ម៉ឺនគ្រឿង និងទទួល ប្រាក់ ផាកពិន័យជាង ៤០០លានរៀល