ចាប់បញ្ជូន បុរសម្នាក់ គំរាមសម្លាប់ សម្តេចតេជោ តាម Facebook កំពុងសាកសួរ នៅតុលាការ

ជនសង្ស័យម្នាក់ឈ្មោះ ម៉ាន់ សំអ៊ន់ អាយុ២៥ឆ្នាំ ដែលមានឈ្មោះ ក្នុងអាក់ខោន Facebook Sam Orn KoKo ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តកំពង់ធំ និងបញ្ជូនមកក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ មករា កំពុងសួរចម្លើយនៅតុលាការ ក្រោយពីជននេះបានបង្ហោះសារ គំរាមសម្តេច នាយករដ្ឋមន្រ្តី និងប្រើពាក្យអសុរសផងដែរ។

យោងតាមសមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីការស្រាវជ្រាវកម្លាំងសមត្ថកិច្ច បានចាប់ខ្លួន បុរសម្នាក់ម៉ាន់ សំអ៊ន់ អាយុ២៥ឆ្នាំ រស់នៅ ខេត្តកំពង់ធំ នៅថ្ងៃទី០៦ មករាក្រោយពីរកឃើញថា បាន ប្រើសារគំរាមសម្លាប់លោកនាយករដ្ឋមន្រ្តី និងប្រើពាក្យអសុរោះក្នុងអាក់ខោនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃកម្ពុជា។

ជនសង្ស័យត្រូបាននាំមកសាកសួរ នៅក្រសួងមហាផ្ទៃ ដើម្បីត្រៀមបញ្ជូនទៅតុលាការ៕