ធនាគារប្រៃសណីយ៍កម្ពុជា សាខាក្រុងប៉ោយប៉ែត កំពុងត្រូវភ្លើងឆេះ

ខេត្តបន្ទាយមានជ័យ : ធនាគារប្រៃសណីយ៍កម្ពុជា សាខាក្រុងប៉ោយប៉ែត កំពុងត្រូវភ្លើងឆេះ កាលពី វេលាម៉ោង១១និង៤០ នាទី ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ ភ្លាមៗនោះបានបណ្តាល ឲ្យបុគ្គលិកផ្អើល រត់ជាន់ជើងគ្នា ខ្លះជញ្ជូនឥវ៉ាន់រត់ចេញក្រៅ ខ្លះរត់ទៅជួយពន្លត់គ្នា។

ភ្លាមៗនោះទាំងបុគ្គលិក ពលរដ្ឋនៅក្បែរខាង និងប៉ូលីសទាំងក្រុប៉ោយប៉ែតបានលើកគ្នាមកជួយពន្លត់ និងបានយល់ឡាន ទឹក មកជួយពន្លត់ផងដែរ។ដោយមានការជួយអន្តរាគមន៍ទាន់ពេលបណ្តាលឲ្យឆេះតិចតួចប៉ុណ្ណោះ តែមិនបាន បណ្តាលឲ្យនរណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ។

លោក បោន បឿន នាយផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា អគ្គីភ័យនេះបង្កឡើង ដោយ សារទុស្សេខ្សែភ្លើង ទើបបណ្តាលឲ្យមានផ្កាភ្លើងក៏ឆាបឆេះ តែម្តងទៅ។លោកបន្តថា តែដោយមានការជួនពន្លត់គ្នា បាន ទាន់ពេល ទើបភ្លើងរលត់ទៅវិញនៅវេលា ម៉ោង១២នេះ៕