គណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និបាត គណៈកម្មាធិការ កណ្តាលលើកទី៣៩ ត្រៀមការបោះឆ្នោត ឃុំសង្កាត់

ភ្នំពេញ៖  អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា គណក្សរបស់ លោកនឹង រៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ រយៈពេល២ថ្ងៃគឺថ្ងៃទី៩  ១០ខែមករាខាងមុខនេះ។

លោកសុខឥសានបានប្រាប់មណ្ឈមណ្ឌលដើមអម្ពិល តាមរទូរស័ព្ទនាព្រឹកថ្ងៃទី៨ខែមករានេះថា តាមការគ្រោងទុកនៅថ្ងៃចុងសប្តាហ៍នេះគឺ ថ្ងៃទី៩ និង១០ខែមករាដោយ របៀបវារៈចម្បងគឺ ការត្រៀម លក្ខណៈសម្រាប់ការបោះឆ្នោតឃុំសង្កាត់។

លោកបន្តថាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ «បើកទូលាយ»របស់គណបក្ស ប្រជាជន កម្ពុជា នៅសាលសន្និសីទកោះពេជ្រ មានការចួលរួម ពី សមាជិកគណៈកម្មាធិការកណ្តាល ដែលមាន៥៤៥ នាក់និង ថ្នាក់ដឹកនាំអាជ្ញាធរខណ្ឌ-ស្រុក និងថ្នាក់មូលដ្ឋានមួយចំនួន ក៏ត្រូវអញ្ជើញ ឲ្យមកស្តាប់ខ្លឹមសារនៃសន្និបាតនេះដោយផ្ទាល់ដែរសរុបប្រមាណ១០០០នាក់។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានបញ្ជាក់ ថា« ថ្នាក់ដឹកនាំកំពូលនៃ គណបក្សរបស់លោកនឹងចូលរួមដឹកនាំសន្និបាតទាំងពីរ ថ្ងៃនេះសន្និបាតដែលនឹងផ្តោត ទៅលើការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧ នឹងស្តាប់របាយការណ៍ ដែលសមិទ្ធផលការងារដែលអានដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភាមុននឹង ស្តាប់បទអន្តរាគមន៍ស្តីពីការត្រៀមលក្ខណៈបោះឆ្នោតឃុំសង្កាត់ របស់សម្តេចក្រឡាហោម ស ខេង និងស្តាប់ការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុងក្រោយនៅរសៀលថ្ងៃអាទិត្យ មុនការបិទបញ្ចប់សន្និបាត។

លោក សុខ ឥសាន បញ្ជាក់ថា«យើងរៀបចំធ្វើជាលក្ខណៈបើកទូលាយ ដូច្នេះគណបក្សសម្រេច អញ្ជើញ ថ្នាក់អភិបាលស្រុកខណ្ឌ និងថ្នាក់មូលដ្ឋានមួយចំនួនមកស្តាប់ខ្លឹមសារសន្និបាតផ្ទាល់តែម្តង ដើម្បីកុំឲ្យពិបាកក្នុងការផ្សព្វផ្សាយនៅក្រោយសន្និបាត។ ម្យ៉ាងទៀតពួកគាត់ ក៏អាចលើកឡើងនូវ បញ្ហានានាដែលទាក់ទងនឹងការបម្រើប្រជាជនផងដែរ»។

លោក សុខ ឥសាន ដែលបញ្ជាក់ថា សន្និបាតគណៈកម្មាធិការកណ្តាលនេះ មិនមានរបៀបវារៈនៃការ ដោះដូរ តំណែងនយោបាយរបស់មន្ត្រីគណបក្សនោះឡើយ។ ចំណែកលោក ការណ៍ជាយុទ្ធសាស្ត្រ សម្រាប់ប្រកួតប្រជែងសន្លឹកឆ្នោតនៅថ្ងៃបោះឆ្នោតឃុំសង្កាត់វិញមិនទាន់ដឹងនៅឡើយព្រោះថាមិនទាន់បានពិភាក្សានោះទេ ។ ហើយនៅពេលសន្និបាត ចប់អ្នកសារព័ត៌មាននឹងដឹងពីគោល នយោបាយដែលយុទ្ធសាស្ត្រ នោះយ៉ាងណាហើយ៕