នាង ហា​នី និង លោក ជុន​ស៊ូ ព្រម​ចេញមុខ​បកស្រាយ​រឿងអាស្រូវ​

​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​មួយចំនួន​ដែល​ទាក់ទង​ទៅនឹង​ស្នេហា​លួចលាក់​រវាង​តារាចម្រៀង​ស្រី​ជួរមុខ​ក្នុង​ក្រុម EXID នាង ហា នី ជាមួយ​តារាចម្រៀង​ក្នុង​ក្រុម JTJ លោក ជុន ស៊ូ នៅ​ដើមឆ្នាំ ២០១៦ នេះ​រួចមក បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៅដល់​អ្នកគាំទ្រ​ជាច្រើន រហូតដល់​មានការ​ស្នើសុំ​ឲ្យ​សា​ម៉ី​ខ្លួន​ទាំងពីរ​គឺ​លោក ជុន ស៊ូ និង ហា នី ចេញមុខ​បកស្រាយ​អំពី​ព័ត៌មាន​នេះ​ទៀតផង ។

នាង ហា​នី និង លោក ជុន​ស៊ូ ព្រម​ចេញមុខ​បកស្រាយ​រឿងអាស្រូវ​

​យោងតាម​ប្រព​ភ​មកពី​គេហទំព័រ Dispatch ដែល​បាន​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក​នៃ​ការ​ណាត់ជួប​គ្នា​រវាង​តារា​ប្រុស​ស្រី​ខាងលើ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ​ត្រូវបាន​គេ​អះអាងថា ការ​ណាត់ជួប​នេះ​គឺ​តាំងពី ៦ ខែ​មុន​មក​ម្លេ​៉ះ ។ ហើយ​ក្នុងនោះដែរ​ត្រូវបាន​មហាជន​មួយចំនួន​អះអាងថា ស្រី​ស្អាត ហា នី និង លោក ជុន ស៊ូ តែងតែ​ណាត់​ជួបគ្នា​ជា​ញឹកញាប់​នៅក្នុង apartment អ្នកចាត់ការ​របស់ ជុន ស៊ូ និង នៅក្នុង apartment របស់លោក​ផ្ទាល់​ជាដើម ។ ជាក់ស្តែង​ដូចជា​រូបថត​បុ​៉​ន្មា​ន​សន្លឹក​ខាងក្រោម​នេះ​ត្រូវ​អ្នកគាំទ្រ​លួច​ថត​បាន​កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា​, ថ្ងៃទី ២៣ និង ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ កន្លងទៅ ។

នាង ហា​នី និង លោក ជុន​ស៊ូ ព្រម​ចេញមុខ​បកស្រាយ​រឿងអាស្រូវ​

​បើតាម​សម្តី​ភ្នាក់ងា​របស់លោក ជុន ស៊ូ នៅក្នុង​ផលិតកម្ម C-JeS Entertainment បាន​និយាយ​បំភ្លឺ​អំពី​ព័ត៌មាន​ដ៏​រសើប​នេះ​ថា «​លោក​ទទួលស្គាល់ថា​ទំនាក់ទំនង​រវាង ហា នី និង ជុន ស៊ូ ពិតជា​ល្អ​មែនទែន ប៉ុន្តែ​ទំនាក់ទំនង​នេះ​គ្រាន់តែ​ជា​ការជួយជ្រោមជ្រែង​គ្នា​ទៅវិញទៅមក ក្នុងន័យ​ជា​អ្នក​ជំនាន់​មុន និង អ្នកជំនាន់ក្រោយ​ក្នុង​ចង្កោម​សិល្បៈ​តែប៉ុណ្ណោះ ។ បើ​និយាយ​ពី​កា​ណាត់ជួប​គ្នា​វិញ​នោះ​វា​គឺជា​ការពិត ប៉ុន្តែ​លោក​មិនអាច​បរិយាយ​អ្វី​ឲ្យ​ច្បាស់​ជាង​នេះឡើយ ព្រោះ​វា​ជា​រឿង​បុគ្គល់​របស់​ពួកគេ​ទាំងពីរ​នាក់​(​ហា នី និង ជុន ស៊ូ​) »​។

នាង ហា​នី និង លោក ជុន​ស៊ូ ព្រម​ចេញមុខ​បកស្រាយ​រឿងអាស្រូវ​

​គួររំឭកថា កាលពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៦ មាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ​អំពី​ទំនាក់ទំនង​លួចលាក់​របស់​តារាចម្រៀង​សមាជិក​ក្រុម EXID នាង ហា នី និង តារាចម្រៀង​ក្នុង​ក្រុម JTJ លោក ជុន ស៊ូ បន្ទាប់ពី​បាន​បែកធ្លាយ​រូបថត​ជាច្រើន​សន្លឹក​នៃ​ការ​ណាត់ជួប​គ្នា​រវាង​តារា​ប្រុស​ស្រី​ទាំងពីរ​នាក់​នេះ ៕ (​ប្រភព អ​ល​ខេ​ប៉ប​) កុសល