រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី​១៣-១៤​ខែមករា​

ភ្នំពេញ: ​តាម​ការអញ្ជើញ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក​ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ​(Peter Szijjarte)  រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស ហុង​គ្រី នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ម​កប​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់​ទំ​ន​ងជា​ប្រពៃណី​ដែលមាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។​
​    ​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៨ ខែមករា បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក​ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​លោក​ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។ ក្រៅពីនេះ លោក​ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ នឹង​អញ្ជើញ​ទៅ​ទស្សនា​អគារ​ពាណិជ្ជកម្ម​មេគង្គ​.​ហុង​គ្រី​៕​

រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី​១៣-១៤​ខែមករា​