ទស្សនិកជន ចង់ឲ្យ ប៊ុន ស័ក្តិ បង្ហាញមុខ ក្នុងពិភពសិល្បៈវិញ ទោះមុខមិនស្អាតក្តី

ភ្នំពេញ៖ ដោយសារទឹកដមសំនៀងក្រអួនក្រអៅ មិនចាញ់តារាល្បីៗផ្សេងទៀត ប៊ុន ស័ក្តិ ត្រូវបានទស្សនិកជនទទួលស្គាល់ បំផុតតាមរយៈបទ «ជិះក្របី» នៅផលិត SSB កាលពីនៅបើកទ្វារ និង បទ «ភ្នំពេញនឹកកំពង់ចាម» នៅផលិតកម្មសាន់ដេ ។ សម្អាងទៅលើហេតុផលនេះ ទស្សនិកបានលើកឡើងថា «មុខគាត់មិនស្អាត សំខាន់សំឡេងគាត់ពិរោះ ចង់ឲ្យគាត់ចូលសិល្បៈវិញ» ។

ប៊ុន ស័ក្តិ មួយឆ្នាំចុងក្រោយនេះ មិនសូវជាបង្ហាញមុខក្នុងពិភពសិល្បៈឡើយ ជាពិសេសតាម ស្ថានីយ៍ទូរទស្សន៍ ហើយជំរកដែលខ្លួនជ្រកទៀតសោត ក៏គ្មានបទចេញឲ្យច្រៀង ធ្វើឲ្យ ប៊ុន ស័ក្តិ កាន់តែឃ្លាតឆ្ងាយពីពិភពសិល្បៈ ។

ប៉ុន្តែថ្មីៗនេះ តារាចម្រៀងដែលកំពុងសាងស្នេហ៍ ផ្អែមល្អែមជាមួយនឹង ស្ត្រីវ័យចំណាស់ម្នាក់ បានបង្ហាញខ្លួននៅ ស្ថានីយ៍ទូរទស្សន៍ CNC ចំថ្ងៃ០៧ មករា ឆ្នាំ២០១៦ ធ្វើឲ្យអ្នកលេងហ្វេសប៊ុកមួយចំនួន បានធ្វើការសាទរ ចំពោះវត្តមានបង្ហាញខ្លួនលើកនេះ ។

អ្នកលេងហ្វេសប៊ុកបានសរសេរថា «លោក ប៊ុន ស័ក្ដិ ច្រៀងពិរោះខ្លាំងណាស់ កំសត់ណាស់ ហេតុអ្វីគាត់បាត់មុខ ពីសិល្បះយូរម្លេះ ខ្ញុំចូលចិត្តគាត់ណាស់ មុខមាត់ស្អាតមិនស្អាត មិនសំខាន់ទេ ឲ្យតែសំឡេងគាត់ច្រៀង ពិរោះយ៉ាងនេះ ខ្ញុំចង់ឲ្យគាត់ចូលក្នុងសិល្បះ វិញខ្លាំងណាស់» ៕

ទស្សនិកជន ចង់ឲ្យ ប៊ុន ស័ក្តិ បង្ហាញមុខ ក្នុងពិភពសិល្បៈវិញ ទោះមុខមិនស្អាតក្តី
ទស្សនិកជន ចង់ឲ្យ ប៊ុន ស័ក្តិ បង្ហាញមុខ ក្នុងពិភពសិល្បៈវិញ ទោះមុខមិនស្អាតក្តី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត