យ៉ុង ច័ន្ទកណ្ណិកា ព្រមានប្តឹង អ្នកប្រើពាក្យថា យ៉ុង ច័ន្ទសុធាវី រត់គេច ហើយបញ្ចេញឃ្លីបវីដេអូ បកស្រាយ (មានវីដេអូ)

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀង អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានចេញមុខបកស្រាយប្រាប់ Looking TODAY ម្តងរួចមកហើយថា ការបាត់ខ្លួនរបស់បងស្រីអ្នកនាង គឺមិនទាន់អាចសន្និដ្ឋានបានថា យ៉ាងណាទេ ព្រោះថាអ្នកនាងនិងគ្រួសាររួម ជាមួយអ្នកធានាមិនទាន់ដឹងថា ការបាត់ខ្លួនោះជាការរត់គេច ឫក៏មានបញ្ហាអ្វីផ្សេងទេ ហើយពេលនេះនាង និងគ្រួសារកំពុងតែមានការព្រួយបារម្ភ ពីសុវត្ថិភាពនិង ជ្រួលច្របល់ឮតាមរកបងស្រី នាង យ៉ុង ច័ន្ទសុធាវី ។

ទន្ទឹមនឹងព័ត៌មាននេះកំពុងតែក្លាយ ទៅជាព័ត៌មានដែលក្តៅ សម្រាប់ដើមឆ្នាំ២០១៦នេះ គេសង្កេតឃើញមានសារព័ត៌មានក្នុងស្រុកជាច្រើន បានធ្វើការចុះផ្សាយ ហើយមិនតែប៉ុណ្ណោះ សូម្បីតែ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ក៏ចេញមុខបង្ហាញពីការព្រួយបារម្ភ និងបកស្រាយជុំវិញព័ត៌មាននេះផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅមុននេះបន្តិច តារាចម្រៀងសំឡេងពិរោះរណ្តំចិត្ត អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានបង្ហាញឃ្លីបវីដេអូថ្មីបកស្រាយលម្អិតពាក់ព័ន្ធរឿងរ៉ាវ ហើយនិងមានការព្រមាន ទៅដល់អ្នកសារព័ត៌មាន ឫក៏អ្នកពាក់ព័ន្ធទាំងអស់ សុំកុំប្រើពាក្យថាបងស្រីនាងរត់គេចឲ្យសោះ ដរាបណាវីហ្សារបស់បងស្រីនាង នៅមានសុពលភាព មិនទាន់ផុតកំណត់ ហើយប្រសិនបើនាងនៅតែឃើញ មានខាងណាចុះផ្សាយបែបនេះទៀត នាងនឹងដាក់ពាក្យប្តឹងជាក់ជាមិនខាននោះទេ ។

ចង់ដឹងថាការបកស្រាយរបស់ អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា យ៉ាងណានោះ តោះទៅទស្សនាជាមួយ Looking TODAYទាំងអស់គ្នា៕

យ៉ុង ច័ន្ទកណ្ណិកា ព្រមានប្តឹង អ្នកប្រើពាក្យថា យ៉ុង ច័ន្ទសុធាវី រត់គេច ហើយបញ្ចេញឃ្លីបវីដេអូ បកស្រាយ (មានវីដេអូ)
យ៉ុង ច័ន្ទកណ្ណិកា ព្រមានប្តឹង អ្នកប្រើពាក្យថា យ៉ុង ច័ន្ទសុធាវី រត់គេច ហើយបញ្ចេញឃ្លីបវីដេអូ បកស្រាយ (មានវីដេអូ)
យ៉ុង ច័ន្ទកណ្ណិកា ព្រមានប្តឹង អ្នកប្រើពាក្យថា យ៉ុង ច័ន្ទសុធាវី រត់គេច ហើយបញ្ចេញឃ្លីបវីដេអូ បកស្រាយ (មានវីដេអូ)
យ៉ុង ច័ន្ទកណ្ណិកា ព្រមានប្តឹង អ្នកប្រើពាក្យថា យ៉ុង ច័ន្ទសុធាវី រត់គេច ហើយបញ្ចេញឃ្លីបវីដេអូ បកស្រាយ (មានវីដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត