ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មក​រា ២០១៦ នេះ ​ក្រុម​ការ​ងារ​អនុ​សាខា​កាកបាទ​កម្ពុជា​ខណ្ឌ​ច្បារ​អំពៅ និង​​​អនុ​សាខា​កាកបាទ​កម្ពុជាសង្កាត់​ច្បារ​អំពៅទី១ ក្រោម​​​ការ​ដឹក​នាំ​របស់​​លោក​​អភិបាលរង​​ខណ្ឌ​ច្បារ​អំពៅ និង​លោក ពៅ ហួត ចៅ​សង្កាត់​ច្បារ​អំពៅទី១ បាន​នាំ​យក​អំណោយ​​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ​​ទៅ​​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​​ទុរតគ​ចំនួន​២៥​គ្រួសារ ​ដែល​មក​ពី​​ភូមិចំនួន​៣ ​មាន ភូមិ​ដើម​ម៉ាក់ក្លឿ ភូមិ​ដើម​អំពិល និង​ភូមិ​ព្រែក ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី១ ខណ្ឌ​ច្បារ​អំពៅ​ ។​

អំណោយ​ដែល​យក​ទៅ​ចែក​ជូននា​ពេល​​ព្រឹកមិញនេះ ​ក្នុង​១​គ្រួសារ​ៗ ​ទទួល​បាន អង្ករ​២៥​គីឡូ​ក្រាម ​ទឹកបរិសុទ្ធ​​១​កេស​ ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​​ និង​ឃី​ត​១​កញ្ចប់ ព្រម​ទាំង​ប្រាក់​៣ម៉ឺនរៀលផង​ដែរ ។

ឆ្លៀ​ង​ក្នុង​ឱកាស​នេះ​​ដែរ លោកអភិ​បាល​រង​ខណ្ឌ និង​លោ ពៅ ហួត ចៅ​សង្កាត់​ច្បារ​អំពៅ​ទី១ ​បាន​មាន​ប្រសាសន៍​​ពាំនាំ​ពី​សេចក្តី​​នឹករលឹក​​​របស់សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​ប្រជា​​ពលរដ្ឋ​ថា ​​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ តែងតែ​​បាន​រំឭក​ដល់​មន្ត្រី​ក្រោម​ឱវាទ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ធ្វើ​យ៉ាងណា ត្រូវ​យកចិត្តទុកដាក់​​ចំពោះ​ពល​រដ្ឋ​ក្រី​ក្រ ​មនុស្ស​ចាស់ជរា​​ ជន​ពិការ​គ្មាន​ទី​ពឹង ​ជា​ពិសេស​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ ​ក្នុង​មូលដ្ឋាន​ដោយ​មិន​ត្រូវ​មើល​រំលង​ឡើយ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព