លោក ប៉ា សុជាតិវង្ស ចុះពិនិត្យទីតាំង ព្រះសត្យមុនីចេតិយ ដើម្បីជួសជុលកែ លំអរ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០១៦នេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនឹងមន្ត្រីសាលាក្រុង និងលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានចុះទៅពិនិត្យទីសក្ការៈ ព្រះសត្យមុនីចេតិយ ដើម្បីធ្វើការកែលំអរឲ្យ មានសោភ័ណ្ឌភាពល្អប្រសើរឡើងវិញ ដែលជាកន្លែងធ្លាប់តម្កល់នូវ និងធ្វើជាកន្លែងទុកសម្រាប់ឲ្យប្រជាពលរដ្ឋមកកម្សាន្ត។

លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអោយដឹងថា ទីតាំងនេះ ជាទីតាំងល្អមួយ ដែលបានកកើតឡើង តាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ។

តាមរយៈស្លាកដែលដាក់ជាប់នឹងព្រះសក្យមុនីចេតិយ គឺកសាងឡើងក្នុងពុទ្ធសករាជ ២៥០០ ចាប់ពីពាក់កណ្តាល សាសនាមក ។ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ស្ថាបនានិងជួសជុលឡើងវិញ។ ពាក់ព័ន្ធនឹងព្រះសក្យមុនីចេតិយនេះ ហើយ ទើបលោកអភិបាលរាជធានី បានចុះមកពិនិត្យមើលដោយ ផ្ទាល់តែម្តង។ សួនព្រះសក្យមុនីចេតិយ យើងបានគូរ ប្លង់រួចហើយ ហើយនឹងចាប់សាងសង់ នៅដើមឆ្នាំ២០១៦នេះ ដូច្នេះហើយទើបលោកអភិបាលដឹកនាំសហការីចុះទៅពិនិត្យ។

លោកឡុង ឌីម៉ង់ បានបញ្ជាក់ថា ក្រៅពីការកែលម្អសួនព្រះសក្យមុនីចេតិយ ក៏មានការរៀបចំទីតាំង សណ្តាប់ធ្នាប់នៅជុំវិញ នោះផងដែរ ដើម្បីឲ្យមានលក្ខណៈប្រសើរជាងមុនរួមនឹងសណ្តាប់ធ្នាប់ចំណត សណ្តាប់ធ្នាប់ចរាចរណ៍ផង ពីព្រោះសព្វថ្ងៃ នេះមានលក្ខណៈរញ៉េរញ៉ៃបន្តិច ត្រង់កន្លែងព្រះ សក្យមុនីចេតិយ៕