មជ្ឈមណ្ឌល គ្រឿងសង្ហារឹម ឌីហ្វើនីឈ័រ នាំចូលផ្តាច់មុខ សាឡុងម៉ាក Carl Carl

ភ្នំពេញ៖ មជ្ឈមណ្ឌលលក់ គ្រឿងសង្ហារឹម ឌីហ្វើនីឈ័រ (D’Furniture) គឺជាមជ្ឈមណ្ឌលតែមួយគត់ នៅប្រទេសកម្ពុជា ដែលនាំចូលផ្តាច់មុខ នូវផលិតផលសាឡុងម៉ាក Carl Carl ជាសាឡុងម៉ាកល្បី និងមានគុណភាពខ្ពស់ នាំចូលពីប្រទេសសិង្ហបុរី។

ក្នុងពិរព័ណ៌ឈុតសាឡុងម៉ាក Carl Carl របស់សិង្ហបុរី ដែលទទួលសិទ្ធផលិត ពីប្រទេសបារាំង ធ្វើឡើងនៅផ្សាទំនើប Aeon Mall នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ ឌីហ្វើនីឈ័រ បានដាក់តាំងបង្ហាញនូវ ផលិតផលសាឡុងម៉ាក Carl Carl ដ៏ស្រស់ស្អាតជាច្រើនឈុត និងច្រើនទំហំ ព្រមទាំងការច្នៃម៉ូដផ្សេងៗ គ្នាដែលអតិថិជន អាចធ្វើការជ្រើសរើស បានតាមតម្រូវការ។

ប្រធានផ្នែកលក់ របស់ឌីហ្វើនីឈ័រលោក លី សុវណ្ណរ៉ា បានថ្លែងក្នុងពិរព័ណ៌សាឡុង Carl Carl នេះថា " ប្រភេទសាឡុងម៉ាក Carl Carl នេះគឺឆ្នៃម៉ូដដោយជនជាតាអ៊ីតាលី និងប្រភេទសាច់ក្រណាត់ របស់អ៊ីតាលី អេប៉ុងធន់ចំពោះការអង្គុយបានយូរ មានខ្នើយច្រើនទំហំ ដែលប្រភេទខ្នើយខ្លះ ធ្វើឡើងពីរោមក្ងានលាយ ជាមួយសំឡីឡែន ដែលអាចធ្វើឲ្យ មានការច្រោះខ្យល់បាន ល្អជាងខ្នើយធម្មតា និងប្រភេទខ្លះទៀតធ្វើពី អេប៉ុងតូចៗ មានភាពរស់រវើក។ ក្នុងពេលឆាប់ខាងមុខនេះ ឌីហ្វើនីឈ័រ និងមានបើកសាខាបន្ថែមទៀត ដោយសារតម្រូវការសាឡុង នៅក្នុងប្រទេសមានការកើនឡើងខ្ពស់។

លោកបន្តថាសាឡុង Carl Carl នេះមានបីប្រភេទគឺ Carl Carl សម្រាប់ផ្ទះល្វែង សម្រាប់ផ្ទះវីឡានិងសម្រាប់សេតវិមានធំៗហើយនៅក្នុងប្រទេសកម្ពុជាសាឡុង Carl Carl ដែលលក់ដាច់បំផុតគឺ Carl Carl សម្រាប់ផ្ទះល្វែង ហើយសម្រាប់អតិថិជន ដែលទិញសាឡុង អាចដោះស្រោមបោកបាន នេះអាចធ្វើការកុំម្ម៉ង់សាច់ក្រណាត់ ឬពណ៌បានតាមការចូលចិត្ត។

មជ្ឈមណ្ឌលលក់ គ្រឿងសង្ហារឹម ឌីហ្វើនីឈ័រ ដែលមានលក់គ្រប់ផលិតផល គ្រឿងសង្ហារឹមក្នុងផ្ទះម៉ាកល្បីៗ នេះ បាននាំចូលសាឡុង ម៉ាកល្បី Carl Carl កាលពីឆ្នាំ២០១២ ហើយតម្រូវការរបស់អតិថិជន នូវសាឡុងម៉ាកនេះ មានការកើនឡើជាលំដាប់ ដោយគុណភាពល្អ ធានា១ឆ្នាំទៅលើសាច់ក្រណាត់ និង៥ឆ្នាំទៅលើឆ្អឹង មិនតែប៉ុណ្ណោះអតិថិជន អាចធ្វើការបង់រំលោះទៀតផង សម្រាប់ផលិតផលនេះ ដែលមានការប្រាក់ត្រឹមតែ១.២% ប៉ុណ្ណោះ ហើយសម្រាប់ពីរថ្ងៃនៃ ពិរព័ណ៌នេះ Carl Carl មានការបញ្ចុះតំលៃ អាចដល់ទៅ ២៥% ទៅតាមប្រភេទសាឡុង៕