ICE Solution ជាភ្នាក់ងារ ផ្តល់ដំណោះស្រាយ ព៏ត៌មានជាច្រើន ដល់អតិថិជន

ភ្នំពេញ៖ ក្រុមហ៊ុន ICE Electronics នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានបើកសម្ពោធជាផ្លូវការ នៃមជ្ឈមណ្ឌល បច្ចេកវិទ្យាព័ត៌មាន ICE Solution Center ដែលជាក្រុមហ៊ុនមួយផ្តល់ នូវដំណោះស្រាយ និង ព៏ត៌មានជាច្រើនទៅដល់អតិថិជន។ កម្មវិធីនេះត្រូវបានធ្វើឡើងយ៉ាងអធឹកអធម បន្ទាប់ពីរមានការគំាទ្រ យ៉ាងខ្លាំងពីដៃគូពាណិកម្ម Dell និង APC នៅការយាល័យ ICE។

តំណាងក្រុមហ៊ុន ICE Electronics បានឲ្យដឹងថា “ ICE Solution Center ជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ព័ត៌មាន ដែលមានបទពិសោធន៍ ជាច្រើនជាមួយ ICE Solution ដែលដំណើរការ បច្ចេកវិទ្យាជាមួយ នឹងក្រុមអ្នកជំនាញ ទៅលើ ដំណោះស្រាយខាងផ្នែក បច្ចេកបច្ចេកវិទ្យា”។  អតិថិជនដែល បានចូលទៅកាន់ គេហទំព័ររបស់ ICE ស្ដីអំពី Solution Center  លោកអ្នក នឹងទទួលបានការយល់ ដឹងកម្រិតខ្ពស់នៃការផ្ដល់ជូនពី ICE ដែលជាញឹកញាប់តែងតែបញ្ជូន បច្ចេកទេសរបស់ ICE មកកាន់មជ្ឈមណ្ឌល ICE Solution ដើម្បីទទួលព័ត៌មានលម្អិត និងដំណោះស្រាយផ្សេងៗ។

លោកបានបន្តថា តាមរយៈការពិភាក្សា ក្រៅផ្លូវការជាមួយ ក្រុមអ្នកជំនាញ នឹង ទទួលបាននូវការយល់ដឹង បចេ្ចកទេសនៃដំណោះស្រាយ រួមជាមួយនឹងគំនិតថ្មី ពីបទពិសោធន៍ជាច្រើន របស់មាជិកក្រុម របស់យើង។ កត្ដាដែលយើងបានយកចិត្តទុកដាក់ ផ្ដោតអារម្មណ៍ទៅលើនោះគឺ ជួយដោះស្រាយ បញ្ហាអតិថិជន របស់យើងខាងផ្នែកព័ត៌មានវិទ្យា និងផ្នែកបច្ចេកទេស ដើម្បីជួយសម្របសម្រួល ក្នុងការប្រកបអាជីវកម្ម របស់ពួកគេ៕

ICE Solution ជាភ្នាក់ងារ ផ្តល់ដំណោះស្រាយ ព៏ត៌មានជាច្រើន ដល់អតិថិជន

ICE Solution ជាភ្នាក់ងារ ផ្តល់ដំណោះស្រាយ ព៏ត៌មានជាច្រើន ដល់អតិថិជន