Bolt EV ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​របស់​ ​Chevrolet​

Bolt EV ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​របស់​ ​Chevrolet​

ក្រុមហ៊ុន Chevrolet ​ទើប​ប្រកាស​បញ្ចេញ​រថយន្ត​ដើរ​ដោយ​អគ្គិសនី​ម៉ូដែល​ Bolt EV ​សេរី​ឆ្នាំ​២០១៧ ដែល​មាន​តម្លៃ ៣ម៉ឺនដុល្លារ ​(​តម្លៃ​បរទេស​)។​ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា Bolt EV នឹង​មាន​វត្តមាន​លើ​ទី​ផ្សា​នា​ចុង​ឆ្នាំ​២០១៦​នេះ​។

 

Bolt EV ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​របស់​ ​Chevrolet​

 

Bolt EV អាច​មាន​សមត្ថភាព​បើកបរ​បាន​ចម្ងាយ​ផ្លូវ​៣២០​គីឡូម៉ែត្រ​ ​ពេល​មាន​ថាមពល​ពេញ។ ជា​មួយ​គ្នា​នេះ​ ​វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ ក៏​ដូច​ជា​ឧបករណ៍​បច្ចេកវិទ្យា​មួយ​ចំនួន​ដែល​មិន​សូវ​មាន​រថយន្ត​ណា​មាន​ដូច​​ ដែល​មាន​ដូច​ខាង​ក្រោម៖

 

១. ​មិន​ប្រើ​សោ ​តែ​ប្រើ​កម្មវិធី​ទូរសព្ទ​សម្រាប់​បញ្ឆេះ​រថយន្ត​ និង​អាច​មើល​ដឹង​នូវ​កម្រិត​នៃ​ថាមពល​ថ្ម​របស់​រថយន្ត​។

 

២. ​អេក្រង់​ ​Touch Screen​ ​ទំហំ​១០,២អ៊ិញ​នៅ​ចំ​កណ្ដាល​តាប្លូ​សម្រាប់​បញ្ចា​មុខងារ​មួយ​ចំនួន​នៅ​លើ​រថយន្ត​ និង​បង្ហាញ​រូបភាព​ជុំវិញ​រថយន្ត​ហើយ​វា​ក៏​មាន​អេក្រង់​ទំហំ៨អ៊ិញ​សម្រាប់​បង្ហាញ​នូវ​ព័ត៌មាន​នៃ​ល្បឿន​របស់​រថយន្ត​ផង​ដែរ​។

 

៣. ​មាន​កន្លែង​សាក​ថ្ម​ទូរសព្ទ​ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែ ​(​Wireless Charger​)។

 

Bolt EV ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​របស់​ ​Chevrolet​
Bolt EV ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​របស់​ ​Chevrolet​

 

ចុចអាន៖​ Rolls-Royce ធ្វើ​តេស្ត​គំរូ​​​​រថយន្ត​​ផលិត​ពី​អាលុយមីញ៉ូម

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ businessinsider