​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​​​ចេញ​ដំណើរ​ទៅ​បង់ក្លាដេស​​ស្អែក


​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​​​ចេញ​ដំណើរ​ទៅ​បង់ក្លាដេស​​ស្អែក

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​បង់ក្លាដេស​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៦ ​ស្អែក​​នា​វេលា​ម៉ោង ១១:១០​នា​ទី​ ដើម្បី​ត្រៀម​ខ្លួន​​ចូល​រួម​ប្រកួត​ពាន​​​​រង្វាន់ 2016 Bangabandhu Gold Cup បន្ទាប់​ពី​ប្រមូល​ម្តុំ​ហ្វឹកហាត់​កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ។​

 

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​​​ចេញ​ដំណើរ​ទៅ​បង់ក្លាដេស​​ស្អែក

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

ក្រុម​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​លោក​គ្រូ​ Lee Tae Hoon ស្ថិត​នៅ​ពូល​ B ដែល​មាន​ក្រុម​ម្ចាស់​ផ្ទះ​ U-23 បង់ក្លាដេស​ ​បារ៉ែន​ និង​ម៉ាល់ឌីវ។ ចំណែក​នៅ​​ពូល​ A មាន -​ក្រុម​ជម្រើស​​ជាតិ​បង់ក្លាដេស​ នេប៉ាល់​ ស្រីលង្កា​ និង​​ម៉ាឡេស៊ី (អាច​ជា U-23 ម៉ាឡេស៊ី)។

 

បន្ទាប់​ពី​បាន​ប្រមូល​ប្តុំ​ហ្វឹកហាត់​កាល​ពី​​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ​ កន្លង​ទៅ​នៅ​មជ្ឈមណ្ឌល​បាល់​ជាតិ​បាទី ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្រុម​ស្វាយរៀង។

 

កម្មវិធី​ប្រកួត​របស់​កម្ពុជា​នៅ​ពាន​ 2016 Bangabandhu Gold Cup

ថ្ងៃ​ខែ​ប្រកួត

ក្រុម​

ប៉ះ​

ក្រុម​

ទី​លាន​

១១​ មករា​​

ម៉ាល់ឌីវ​

vs

កម្ពុជា​

Shams- Ul- Huda

១៣​ មករា​

កម្ពុជា​

vs

បារ៉ែន​

Bangabandhu National

១៥​ មករា​

កម្ពុជា​

vs

U-23 បង់ក្លាដេស​

Bangabandhu National

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​