អង្គការ​ណា​សា​ រកឃើញ​ប្រាសាទបុរាណ​លើ​ភព​អង្គារ

​ថ្មីៗ​កន្លងទៅនេះ​បើ​យោងតាម​បណ្តាញ​អ៊ី​នធើ​ណេ​ត​បរទេស​ចុះផ្សាយ​អោយដឹងថា អង្គការណា​សា​ទើបតែ​ថត ​និង ​ផ្តិត​បាន​រូបភាព​ដុំថ្ម​មួយ​ប្រភេទ​នៅលើ​ភពអង្គារ​ដែលមាន​ភិនភាគ​ព្រមទាំងលក្ខណៈ​ស្រដៀង​ខ្លាំង​ទៅនឹង​ថ្ម​ប្រាសាទអង្គរវត្ត​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឲ្យ​គេ​មានការ​ចាប់អារម្មណ៍​និង​នាំគ្នា​ងឿងឆ្ងល់​ព្រមទាំង​ភ្ញាក់ផ្អើល​ជាខ្លាំង​ ។​​ ​យ៉ាងណា​ក៏​គេ​នៅ​ពុំទាន់​មានការ​អះអាង​ជាក់ច្បាស់​នៅឡើយ​ទេ​ថា​រូបភាព​ដុំថ្ម​ដែល​ថត​និង ​ផ្តិតបាន​នោះ​គ្រាន់តែ​ជា​ដុំថ្ម​សាមញ្ញ​មួយ​ដុំ​ ឬ ក៏​ដុំថ្មប្រាសាទបុរាណ​ដែលមាន​នៅលើ​ភព​ព្រះ​អង្គារ​ឡើយ​។​

​តាំងពីដើម​រៀងមក គឺអង្គការ ណា​សា ពិសេសបណ្តា​អ្នកវិទ្យាសាស្ត្រមកពីណា​សា បានព្យាយាម​ស្រាវជ្រាវ ស្វែងរកនូវភាវៈ​មានជីវិត លើ ភព​អង្គារ ជា​លទ្ធផល​ក្នុង​រយៈពេល​កន្លងទៅនេះ ណា​សា បានប្រកាសថា ខ្លួន​ពិតជា​បានរកឃើញប្រភពទឹក​នៅលើភព​អង្គារ​ពិតប្រាកដ​មែន​។

ជា​បន្តបន្ទាប់​របកគំហើញ​ចេញពីការស្រាវជ្រាវ​របស់អង្គការ​ណា​សានៅលើ​ភព​អង្គារ​ដែល​បាន​ថតផ្តិត​នាំមក​ដល់​ភពផែនដី​នោះ​ ក៏បាន​នាំមក​នូវ​ភាព​ស្រឡាំងកាំង​ភ្ញាក់ផ្អើល ​និង ​ងឿងឆ្ងល់​ជា​បន្តបន្ទាប់ ។​
​យោង​របាយការណ៍បញ្ជាក់​អោយដឹងថា របកគំហើញពីអង្គការ ណា​សា តាមរយៈ​ការ​ផ្តិតរូបភាព​បានជា​បន្តបន្ទាប់​ពី​ភព​អង្គារ​បាន​នាំមក​នូវបញ្ហា​មួយចំនួន​ធ្វើ​ឲ្យ​មានការ​ជជែក​ដេញដោល​គ្នាថា​តើ ពិតជា​មាន​ភារ​វៈ​មានជីវិត​នៅលើ​ភព​អង្គារ​ពិតប្រាកដ​មែន ​ឬ ក៏​យ៉ាងណា ? ពិសេស​នៅពេលដែល​Nasa ផ្តិត​បាន​រូបភាព ដុំថ្មមាន​លក្ខណៈ​ដូច​ខ្លាំង​ទៅនឹង​ថ្មប្រាសាទ​អង្គរនោះ មានមតិ​ជាច្រើនពី​បណ្តាញសង្គម​ហ្វេ​ស​ប៊ុ​ក ថា​ដុំថ្ម​មួយ​នោះ​មើល​យ៉ាងណា​ក៏​មិន​ដូច​ថ្ម​ប្រាសាទអង្គរវត្ត និង ​លើក​ជា​សំណួរ​ថា ​តើមាន​អំណះអំណាង​ច្បាស់ ជាង​នេះដែរឬទេ ? ខណៈអ្នក​ផ្សេងទៀតអោយដឹងថា មើល​យូរៗ​ទៅ​ទើបស្រដៀង និង​ មាន​អ្នកខ្លះ​ទៀតថា បើ Zoom In វិញ ឃើញ​រូប អប្សរា ថែម​ទៀង​ផង​។​

គួរបញ្ជាក់​ថាៈ​ប្រាសាទអង្គរវត្ត​បាន​សាងសង់នៅ​ដើម​សតវត្សរ៍​ទី​១២ ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ (​ខ្លះ​សរសេរ : ព្រះបាទ​សូរិយា​វរ្ម័នទី​២ )  (១១១៣—១១៥០) ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ ក្នុង​ព្រហ្មញ្ញសាសនា​ ។​ប្រាសាទ​នេះ​មាន​លក្ខណៈ​ល្អ​វិចិត្រ​និង​បង្ហាញ​នូវ​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​ដល់​កំពូល​ ។​

​បើតាម​លោក​ហ្ស​ក​-​សឺ​ដែ​ស ប្រាសាទអង្គរវត្ត​គឺ​តំណាង​ឲ្យ​ពិភពលោក​។​ប្រាង្គ​កណ្តាល​តំណាងឱ្យយ​ភ្នំ​ព្រះ​សុមេរុ​ដែល​ស្ថិតនៅ​កណ្តាល​ពិភពលោក ​។ ប្រាង្គ​ទាំង​ ៥ តំណាង​ឲ្យ​កំពូលភ្នំ​ព្រះ​សុមេរុដែលជាជាយ​ផែនដី និង​គូ​ទឹក​ព័ទ្ធជុំវិញ​ប្រាសាទ​គឺ ជា​សមុទ្រ​ដែល​ព័ទ្ធជុំវិញ​។ ប្រាសាទអង្គរវត្ត​មាន​ឈ្មោះ​ដើម​ថា ប្រាសាទ​បរម​វិស្ណុ​លោក​។ ប៉ុន្តែ​ការវិវត្ត​នៃ​ឈ្មោះ​អង្គរវត្ត​នេះ អាច​ត្រូវបាន​គេ​យកតាម​ប្រវត្តិសាស្ត្រ​។ ស្លាកស្នាម​ដំបូង​គឺ មាននៅ​សតវត្សរ៍​ទី​១៦​។ ជាការ​ពិតណាស់​ប្រាសាទ​នេះ​បាន ក្លាយទៅជា កន្លែង​ពុទ្ធសាសនា​ដ៏​ល្បីល្បាញ​មួយ​។ តាម​សិលាចារឹក​នៅ​សតវត្សរ៍​ទី​១៦ ឈ្មោះ​នៃ​ប្រាសាទអង្គរវត្ត​គឺ ព្រះ​មហានគរ​ឥន្ទ្រ​ប្រ​ត្ថ​ព្រះ​ពិស្ណុលោក (​ឥន្ទ្រ​ប្រ​ត្ថ ជា​ភាសាសំស្ក្រឹត ហើយ​បាន​ក្លាយទៅជា​ភាសាបាលី ឥន្ទបត្ត បញ្ជាក់​ទៅលើ​ការឆ្លង​ពី​ព្រហ្មញ្ញសាសនា ទៅ​ព្រះពុទ្ធសាសនា​ហីនយាន​។ ពាក្យ​ឥន្ទ្រ​ប្រ​ត្ថ មានន័យថា ទីក្រុង​របស់​ព្រះឥន្ទ ។ ក្នុង​ព្រហ្មញ្ញសាសនា គេ​ជឿថា​ព្រះឥន្ទ​មាន​ទីកន្លែង​នៅលើ​ដី​។ ពាក្យ​នេះ​ជា​កន្លែង​សម្រាប់គោរពបូជា​។ ឧទាហរណ៍​ដូចជា​វត្ត​ទាំងពីរ​នៅក្នុង​ប្រាសាទអង្គរវត្ត​មានឈ្មោះ​ថា ឥន្ទបត្ត​បុរី​ខាងត្បូង និង ឥន្ទបត្ត​បុរខាងជើង ។ ការហៅ​ទៅលើ​ឈ្មោះថា ពិស្ណុលោក គឺ​សម្រាប់​រំលឹក​ទៅដល់ មរណៈនាម​របស់​ស្តេច ដែល បាន​កសាង​ប្រាសាទ​នេះ គឺ បរម​វិស្ណុ​លោក រីឯ ស្រី​សុ​ធរ ជា​ការហៅ​ដើម្បី​រំលឹក​ឡើងវិញ ទៅលើ​ឈ្មោះ​ទីក្រុង​ចាស់​នៅ​អង្គរ ឈ្មោះថា ស្រី​យ​សោធរ​បុ​រៈ ។​) ហើយ​មួយចំណែក​ទៀត​នៅ​សត​វ​ត្យ​រ៍​ទី ១៧ ហៅថា​ឥន្ទបត្ត​ម្ភា​នគរ ស្រី​សុ​ធរ​វ​ពិស្ណុលោក ។ ចំណែក​ឈ្មោះថា ​អង្គរវត្ត គឺជា​ឈ្មោះ​សាមញ្ញ​សម្រាប់​កំណត់​បូជនីយដ្ឋាន​មួយនេះ​។ ចំពោះ​ប្រជាជន​ខ្មែរ ពិសេស​អ្នករស់នៅ​ខេត្តសៀមរាប ច្រើន​ហៅ​ឈ្មោះ​រួមមួយ​ គឺ អង្គរតូច ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនិពន្ធ​អឺរ៉ុបទាំងអស់​បានកំណត់​ហៅ​ឈ្មោះ​រួមមួយ​ គឺ «អង្គរវត្ត​»ដែរ​ ។​

ប្រាសាទអង្គរវត្ត​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅឆ្នាំ​១៩៩២​ ។ ប្រាសាទអង្គរវត្ត​ត្រូវបាន​រកឃើញ​ឡើងវិញ​ដោយធម្មជាតិវិទូ​បារាំង​លោក​អង់​ហ្រ៊ី​-​មូ​ហ៊​ត ​(Henri Mouhot) នៅ​ឆ្នាំ​១៨៦០៕ ដេវីត​

អង្គការ​ណា​សា​ រកឃើញ​ប្រាសាទបុរាណ​លើ​ភព​អង្គារ អង្គការ​ណា​សា​ រកឃើញ​ប្រាសាទបុរាណ​លើ​ភព​អង្គារ