ការបង្វិលសងថ្លៃប័ណ្ណបើកបរទោចក្រយានយន្តនឹងអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា

ការបង្វិលសងថ្លៃប័ណ្ណបើកបរទោចក្រយានយន្តនឹងអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសស្តីពីការបង្វិលសងថ្លៃប័ណ្ណបើកបរទោចក្រយានយន្តប្រភេទ ក១ ដោយក្នុងនោះក្រសួងបានកំណត់យកថ្ងៃទី១១ ខែមករា ដើម្បីអនុវត្តតាមសេចក្តីប្រកាស។
ការប្រកាសនេះធ្វើឡើងក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលុបចោលការធ្វើប័ណ្ណបើកបរសម្រាប់ទោចចក្រយានយន្តដែលមានកម្លាំងម៉ាស៊ិនចាប់ពី 125CC ចុះក្រោម។ ដោយក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យប្រជាពលរដ្ឋឲ្យយកប័ណ្ណបើកបរប្រភេទ ក១ មកប្តូរយកថវិកវិញ៕
សូមអានសេចក្តីប្រកាស៖ការបង្វិលសងថ្លៃប័ណ្ណបើកបរទោចក្រយានយន្តនឹងអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា
ដោយ៖ ស៊ាវ ឈាន