ទម្លាប់​មិន​ល្អ​ទាំង​៥​ ដែល​អ្នក​ថត​រូប​គួរ​បំបាត់​ចោល​ក្នុង​​ឆ្នាំ​២០១៦​នេះ​

ទម្លាប់​មិន​ល្អ​ទាំង​៥​ ដែល​អ្នក​ថត​រូប​គួរ​បំបាត់​ចោល​ក្នុង​​ឆ្នាំ​២០១៦​នេះ​

ដើម្បី​អភិវឌ្ឍ​ខ្លួន​ទៅ​កាន់​កម្រិត​ដែល​ប្រសើរ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ អ្នក​ថត​រូប​ទាំង​ឡាយ​គួរ​តែ​បំបាត់​ចោល​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ដែល​តែង​ប្រកាន់​​ភ្ជាប់​កាល​ពី​ពេល​កន្លង​ទៅ។

 

១. ថត​មុន​សឹម​កែ​សម្រួល​ពេល​ក្រោយ​​​​​​​​​

 

ទម្លាប់​មិន​ល្អ​ទាំង​៥​ ដែល​អ្នក​ថត​រូប​គួរ​បំបាត់​ចោល​ក្នុង​​ឆ្នាំ​២០១៦​នេះ​

 

​​​​​​ចំណុច​នេះ​ជា​ទម្លាប់​មួយ​ដែល​ជាង​ថត​រូប​ទាំង​ឡាយ​ពិបាក​លុប​បំបាត់​ជាង​គេ។ ជាង​ថត​រូប​​មួយ​ចំនួន​តែង​ប្រើ​ប្រាស់​កម្មវិធី​ដើម្បី​កែ​សម្រួល​ចំណុច​ខ្វះខាត​​នៃ​រូបភាព​នីមួយៗ​ដែល​ផ្ដិត​បាន។ ចុះ​ហេតុ​អ្វី​មិន​​កែ​សម្រួល​ចំណុច​ទាំង​នោះ​ក្នុង​កាមេរ៉ា​តែ​ម្ដង​ទៅ​ ដូច​ជា​កម្រិត​ White Balance ជា​ដើម​ ដោយ​ការ​ធ្វើ​បែប​នេះ​អាច​ចំណេញ​ពេល​វេលា​ដើម្បី​កែ​សម្រួល​នៅ​ពេល​ក្រោយ​បាន។

 

២. ថត​រូបភាព​តាម​គេ​តាម​ឯង

 

ទម្លាប់​មិន​ល្អ​ទាំង​៥​ ដែល​អ្នក​ថត​រូប​គួរ​បំបាត់​ចោល​ក្នុង​​ឆ្នាំ​២០១៦​នេះ​

 

ការ​ដែល​ស្នាដៃ​របស់​អ្នក​​ថត​រូប​ចំណាន​មួយ​រូប​​មាន​ភាព​ល្អ​ប្រណិត​រហូត​ដល់​ធ្វើ​​ឲ្យ​អ្នក​ដទៃ​យក​លំនាំ​នៃ​ការ​ថត​តាម​នោះ​វា​មិន​មែន​ជា​ រឿង​ដែល​ខុស​នោះ​ឡើយ​ ព្រោះ​នេះ​អាច​ជា​វិធី​ដែល​ធ្វើ​ឲ្យ​​​ស្នាដៃ​ពួក​គេ​រីក​ចម្រើន​បាន។ ប៉ុន្តែ​ការ​ចម្លង​តាម​ទាំង​ស្រុង​នូវ​រូបភាព​ជាង​ថត​ដទៃ ទោះ​ដោយ​ចេតនា​ឬ​អចេតនា​ គឺ​អាច​ក្លាយ​ជា​ទម្លាប់​អាក្រក់​បាន​ ហើយ​នឹង​មិន​អាច​ជួយ​បង្កើត​ភាព​ច្នៃ​ប្រឌិត​ដែល​លេច​ធ្លោ​អ្វី​បាន​ឡើយ។

 

៣. មិន​សម្អាត​កាមេរ៉ា​

 

ទម្លាប់​មិន​ល្អ​ទាំង​៥​ ដែល​អ្នក​ថត​រូប​គួរ​បំបាត់​ចោល​ក្នុង​​ឆ្នាំ​២០១៦​នេះ​

 

កាមេរ៉ា​គគ្រិច​ ធ្វើ​ឲ្យ​​រូបភាព​កខ្វក់​ទៅ​តាម​ហ្នឹង​ដែរ ដូច​នេះ​ចំណាយ​ពេល​​តែ​ប៉ុន្មាន​នាទី​​ដើម្បី​សម្អាត​កាមេរ៉ា​នឹង​អាច​ជួយ​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​ថត​រូប​ ឬ​មាន​បន្សល់​ស្លាក​ស្នាម​ឬ​រូបថត​ដែល​អ្នក​បាន​ផ្ដិត។

 

៤. ពេល​ថត​រូប​មិន​ស្អាត​បន្ទោស​កាមេរ៉ា​

 

ទម្លាប់​មិន​ល្អ​ទាំង​៥​ ដែល​អ្នក​ថត​រូប​គួរ​បំបាត់​ចោល​ក្នុង​​ឆ្នាំ​២០១៦​នេះ​

 

​​​​​អ្នក​ថត​រូប​មួយ​ចំនួន​តូច​តែង​បន្ទោស​លើ​កាមេរ៉ា​របស់​ពួក​គេ​នៅ​ពេល​ដែល​​មិន​អាច​ផ្ដិត​រូបភាព​បាន​ស្អាត​ដូច​បំណង។ ​ត្រង់​ចំណុច​នេះ​គួរ​​កែ​ប្រែ​ដោយ​​រៀន​ស្វែង​យល់​ពី​កម្រិត​នៃ​​សមត្ថភាព​របស់​កាមេរ៉ា​នីមួយៗ​ជា​ជាង​ការ​បន្ទោស​លើ​កាមេរ៉ា​ទាំង​នោះ។

 

៥. មិន​ Back up រូបភាព​ជា​ញឹកញាប់​​​​​​

 

ទម្លាប់​មិន​ល្អ​ទាំង​៥​ ដែល​អ្នក​ថត​រូប​គួរ​បំបាត់​ចោល​ក្នុង​​ឆ្នាំ​២០១៦​នេះ​

 

ដើម្បី​ធានា​ថា​រូបភាព​របស់​អ្នក​នឹង​មិន​បាត់​ទេ​នោះ​ អ្នក​គួរ​តែ​ធ្វើ​ការ​ Back up (​កូពី​ចូល​ទៅ​ក្នុង​ឧបករណ៍​ផ្ទុក​ទិន្នន័យ​មួយ​ដូច​ជា​ កុំព្យូទ័រ​ឬ​ External) ឲ្យ​បាន​ញឹកញាប់​ជានិច្ច៕​​

​​​​​​​
​​​ចុច​អាន៖ ឧបករណ៍​ជំនួយ​​​​ការ​ថត​រូប​លើ​ iPhone ស៊េរី​ថ្មី​ ធានា​ត្រូវ​ចិត្ត​ប្រិយមិត្ត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DigitalCameraWorld​​​​