ប្រាក់បៀវត្សរបស់ Tim Cook កើនឡើងដល់ ២លានដុល្លារ នៅឆ្នាំ២០១៥

ប្រាក់បៀវត្សរបស់លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple កាលពីឆ្នាំ២០១៥កន្លងទៅ កើនឡើងដល់២លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់គណៈកម្មការ មូលប័ត្រនៃ សហរដ្ឋអាមេរិក (SEC)។

ប្រាក់បៀវត្សរបស់ Tim Cook កើនឡើងដល់ ២លានដុល្លារ នៅឆ្នាំ២០១៥

SEC បានឲ្យដឹងថាចំណូលសរុបប្រចាំឆ្នាំ២០១៥របស់លោក Tim Cook មានចំនួន ១០.២៨១.៣២៧ដុល្លារ ដោយក្នុងនោះរួមមានប្រាក់បៀវត្សចំនួន២លានដុល្លារ ប្រាក់លើកទឹកចិត្តចំនួន៨លានដុល្លារ និងប្រាក់សំណងចំនួន ២៨១.៣២៧ដុល្លារផ្សេងទៀត។ ប្រាក់បៀវត្សរបស់លោកមានការកើនឡើងពី ១.៧៤៨.៤៦២ដុល្លារ កាលពីឆ្នាំ២០១៤ ដល់២លានដុល្លារនៅឆ្នាំ២០១៥។

ប្រាក់បៀវត្សរបស់ Tim Cook កើនឡើងដល់ ២លានដុល្លារ នៅឆ្នាំ២០១៥

នៅក្រោមការចង្អុលបង្ហាញរបស់លោក Tim Cook ក្រុមហ៊ុន Appleបានបង្កើតឆ្នាំដែលបំបែកកំណត់ត្រាថ្មីមួយទៀត ដោយនាឆ្នាំ២០១៥ក្រុមហ៊ុនរកចំណូលបានពីការលក់សរុបចំនួន ២៣៣,៧ពាន់លានដុល្លារ កើនឡើង២៤% ធៀបនឹងឆ្នាំ២០១៤។ យោងទៅតាមការព្យាកររបស់ក្រុមហ៊ុនកាលពីខែតុលាគេរំពឹងថានៅក្នុងត្រីមាសទីមួយឆ្នាំ២០១៦ ក្រុមហ៊ុននឹងអាចរកចំណូលបានចន្លោះ ៧៥,៥ពាន់លានដុល្លារ ទៅ ៧៧,៥ពាន់លានដុល្លារ។

គួរបញ្ជាក់ដែរថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនឹងប្រកាសពីរបាយការណ៍ចំណូលប្រចាំត្រីមាសទីមួយនាឆ្នាំថ្មីនៅថ្ងៃទី ២៦ខែមករាខាងមុខនេះ ដូចនេះរង់ចាំតាមដានទាំងអស់គ្នាថាចំណូលទទួលបានលើសពីការរំពឹងទុកឬយ៉ាងណា៕

ប្រភព៖ សប្បាយ