សែម ឆវី វិលរកការសម្តែងជាថ្មី ក្រោយផ្អាកមួយរយៈ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ស្រីល្បីឈ្មោះដែលតែងតែ លេចមុខក្នុងកម្មវិធី លំដាប់ជាតិជាច្រើន អ្នកនាង សែម ឆវី ថ្មីៗនេះបានចេញមុខ ប្រកាសសាធារណៈថា អ្នកនាងបានវិលមកផ្តើម ការងារសិល្បៈជាថ្មី ហើយក្រោយពីអ្នកនាងបានដកខ្លួន ពីការសម្តែងមួយរយៈ ព្រោះជាប់រវល់ការងាររដ្ឋ និងត្រូវបំពេញភារកិច្ច ជាម្តាយនិងភរិយាដកឃ្លាមិនរួច ។

ឮជួបសម្ភាសន៍ជាមួយ Looking TODAY តាមទូរស័ព្ទនាពេលថ្មីៗនេះ អ្នកនាង សែម ឆវី ដែលជា តារាសម្តែងដែលធ្លាប់ទទួលបានការគាំទ្រខ្លាំងក្នុងរឿង «ទឹកចិត្តអ្នកម្តាយ» បានប្រាប់ឲ្យដឹងថា ពេលនេះអ្នកនាង បានវិលមកផ្តើមចាប់យកអាជីពជា តារាសម្តែងឡើងវិញ អ្នកនាងបានចូលរួមថតរឿងថ្មី និងជាស្នាដៃដំបូងស្វាគមន៍ អ្នកនាងត្រឡប់មកវិញជាថ្មីនេះ គឺអ្នកនាងបានថតរឿងមួយ ដែលមានចំណងជើងថា « UNINVITED» របស់ផលិតកម្មរ៉ក ត្រៀមចាក់បញ្ចាំង នៅក្នុងខែមីនាខាងមុខនេះ ។

តារាស្រីដែលទស្សនិកជនស្គាល់ថា ជាភរិយារូបស្អាតរបស់ តារាសម្តែងបុរសសង្ហារ លោក សាវីន ហ្វីលីព រូបនេះ បានប្រាប់ឲ្យដឹងទៀតថា «តាមពិតទៅខ្ញុំមិនបាន បោះបង់ចោលការសម្តែងឡើយ តែដោយសារខ្ញុំមាន ការងារនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រវល់មើលការខុសត្រូវជំនួញ និងត្រូវមើលថែទាំគ្រួសារផង ទើបខ្ញុំមិនសូវបានទទួលការសម្តែងរឿង តែពេលនេះខ្ញុំអាចដកឃ្លា ពីការងារខាងលើ បានទើបខ្ញុំចង់វិលមក រកអាជីពសិល្បៈវិញ ព្រោះថាខ្ញុំស្រលាញ់ការងារនេះ » ។

នៅក្នុងនោះ អ្នកនាងបានប្រាប់ថា រឿងថ្មីរបស់អ្នកនាង គឺបានចំណាយពេលថតជិត១ខែ នៅខេត្តកំពត ហើយសម្រាប់ការសម្តែងនេះ គឺមានឈុតឆាកការសម្តែងវាល្អ និងមានការចំណាយលុយច្រើន ក្នុងបំណងចង់សម្រឹតសម្រាំងឲ្យរឿងល្អ ហើយអ្នកនាងរំពឹងថារឿងនេះអាចនឹងល្បី ហើយធ្វើឲ្យប្រជាប្រិយភាពរបស់អ្នក នាងលោតឡើងទៅតាមហ្នឹងដែរ៕

សែម ឆវី វិលរកការសម្តែងជាថ្មី ក្រោយផ្អាកមួយរយៈ

សែម ឆវី វិលរកការសម្តែងជាថ្មី ក្រោយផ្អាកមួយរយៈ

សែម ឆវី វិលរកការសម្តែងជាថ្មី ក្រោយផ្អាកមួយរយៈ

សែម ឆវី វិលរកការសម្តែងជាថ្មី ក្រោយផ្អាកមួយរយៈ

សែម ឆវី វិលរកការសម្តែងជាថ្មី ក្រោយផ្អាកមួយរយៈ