Justin Bieber ប្រាប់ហេតុផល នៃការប្រែប្រួល ចរិតដូចសព្វថ្ងៃ

និយាយក្នុងកម្មវិធី The Bert Show ក្នុងសប្ដាហ៍នេះ តារាចម្រៀងសម្បូររឿងអាស្រូវ Justin Bieberបានឲ្យដឹងថា ការផ្លាស់ប្ដូរចរិតទំនើង មកធម្មតាដូចរាល់ថ្ងៃគឺមកពីមានព្រះជាម្ចាស់បានប្រាប់អ្វីម៉្យាងមកគេ។

Justin Bieber ប្រាប់ហេតុផល នៃការប្រែប្រួល ចរិតដូចសព្វថ្ងៃ

តារាវ័យ២១ឆ្នាំដែលធ្លាប់តែលេចមុខលើក្របមុខនៃសារព័ត៌មានដោយសារបង្កបញ្ហាជិះឡាន ម៉ូតូមិនសមរម្យនិងគប់ពងមាន់ទៅផ្ទះអ្នកជិះខាង បាននិយាយថាព្រះជាម្ចាស់គឺជាថាមពលដ៏ខ្លាំងដែលធ្វើឲ្យខ្លួនគេកែប្រែខ្លួន ឈប់ធ្វើរឿងទាំងអស់នេះ។

ម្ចាស់បទ “Sorry” បានបន្ថែមទៀតថា៖” ខ្ញុំមិនអាចបញ្ជាក់អំពីព័ត៌មានលម្អិតថាកើតឡើងនៅពេលណាទេ ប៉ុន្តែថ្ងៃមួយពេលខ្ញុំក្រោកពីគេង ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់បានប្រាប់អ្វីមកខ្ញុំម៉្យាង។ ខ្ញុំមិនមែនជាមនុស្សងប់ងុលនឹងសាសនានោះទេ ប៉ុន្តែគ្រាន់តែឭសំឡេងរបស់ព្រះជាម្ចាស់”។

ទោះយ៉ាងណា បច្ចុប្បន្នតារាចម្រៀងម្ចាស់បទ “What do you mean?” ដែលកំពុងសាងទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែល Hailey Baldwin នៅតែចូលចិត្តការជប់លៀងជាមួយមិត្តភ័ក្ដិ និងផឹកស្រា ដោយលើកហេតុផលថា ពេលនេះគេមានអាយុ ២១ឆ្នាំហើយ គេអាចធ្វើអ្វីខាងក្រៅជាមួយមិត្តភ័ក្ដិបាន និងទទួលខុសត្រូវដោយខ្លួនឯង ៕

Justin Bieber ប្រាប់ហេតុផល នៃការប្រែប្រួល ចរិតដូចសព្វថ្ងៃ

Justin Bieber ប្រាប់ហេតុផល នៃការប្រែប្រួល ចរិតដូចសព្វថ្ងៃ

 ប្រភព៖ សប្បាយ