ជំនឿមិនត្រឹមត្រូវ ៤ យ៉ាងអំពី លិង្គមនុស្សប្រុស

សុខភាព៖ អ្នកប្រហែលជាធ្លាប់ ដឹងអំពីទស្សនៈមិនត្រឹមត្រូវមួយចំនួន អំពីលិង្គមនុស្សប្រុសហើយ។ ដូច្នេះខ្ញុំនឹងបង្ហាញអំពីជំនឿ មិនត្រឹមត្រូវដែលច្រើន តែកើតមានជាញឹកញាប់បំផុត ទាក់ទងនឹងលិង្គមនុស្សប្រុសម្តង។


ទំហំរបស់ស្បែកជើង ជាអ្នកព្យាករណ៍ដ៏ល្អមួយ របស់ទំហំលិង្គ

ទេមិនមែនអញ្ចឹងទេ។ តាមពិត វាគ្មានអ្វីដែលជាការ ព្យាករណ៍ដ៏ល្អឡើយ។ តាមការសិក្សាមួយដែល បានពិនិត្យទៅលើទំនាក់ទំនងរវាងទំហំលិង្គ និងជាតិសាសន៍, កម្ពស់, ការរីកចម្រើន និងទំហំរបស់ប្រអប់ជើង, ប្រអប់ដៃ និងកំប៉េះគូថរបស់បុរស ឃើញថាគ្មានអ្វី ដែលទាក់ទងគ្នាឡើយ។


អ្នកមិនអាចធ្វើ អោយលិង្គមនុស្សប្រុស បាក់បែកទេ ព្រោះលិង្គគ្មានឆ្អឹងឡើយ

ហារី ហ្វីស (Harry Fisch, MD) សាស្ត្រាចារ្យខាងរោគសញ្ញានៃជំងឺផ្លូវបង្ហូរនោម និងជំងឺប្រដាប់បន្តពូជនៅឯមហាវិទ្យាល័យវេជ្ជសាស្ត្រ Weill Cornell បានធានាថាការរបួសបែបនេះកម្រនឹងកើតមានណាស់ “លិង្គគ្មានឆ្អឹងទេ ប៉ុន្តែមានសរីរាង្គខ្លះឈ្មោះថា Corpora Cavernosa ដែលជាលិការមួយប្រភេទនោះ មាននាទីដឹកនាំឈាម និងត្រូវបានការពារដោយសរសៃចងឆ្អឹង។ ប៉ុន្តែសរសៃទាំងនោះអាចដាច់ដោចបាន”។ ការបាក់ក្នុងរចនាសម្ព័ន្ធរបស់លិង្គ (ដែលនឹងមានអារម្មណ៍ឈឺចាប់តិចជាងឆ្អឹងបាក់) គឺជាជំងឺដែលត្រូវសង្គ្រោះបន្ទាន់ ហើយអាចឈានដល់វះកាត់ទៀតផង។


ថ្នាំគ្រាប់, ក្រែម ឬការវះកាត់ដែលអាចធ្វើ អោយលិង្គធំ ជាងមុនបាន

ខណៈពេលដែលគ្មានមធ្យោបាយ ដើម្បីអោយលិង្គកាន់តែធំជាងមុននោះ គាត់ក៏អាចសាកល្បងអ្វីៗ ដែលជាធម្មជាតិទាំងអស់របស់គាត់បាន។ គាត់គួរតែមានឥរិយាបថ ធ្វើយ៉ាងណាអោយបេះដូងមានសុខភាពល្អ ទើបលិង្គមានសុខភាពល្អដែរ។ឈប់ជក់បារី, ញ៉ាំអាហារមានជាតិកូឡេស្តេរ៉ុលកាន់តែតិច និងហាត់ប្រាណអោយបានច្រើន ដើម្បីបង្កើន លំហូរឈាមទៅតំបន់អាងត្រគៀក និងកំប៉េះគូថ។ ថ្នាំបំប៉ន និងថ្នាំគ្រាប់ដូចជា Viagra អាចបង្កើនចំនួន Nitric Oxide សម្រាប់ពង្រឹងដល់លំហូរឈាមបាន។

 

បើសិនជារួមភេទរួច លិង្គនៅតែរឹងទៀត គាត់អាចបន្ត មួយលើកទៀតបាន

វាមិនមែន តែងតែកើតមានរហូតឡើយ។ ពេលខ្លះ ការឡើងរឹងរបស់លិង្គ នៅតែកើតមានទៀតទោះបីជាបាញ់ទឹកកាមចេញហើយក៏ដោយ។ រយៈពេលដែលមនុស្សប្រុស អាចបន្តអោយលិង្គរឹងកាន់តែយូរអាស្រ័យ ទៅតាមគុណភាពនៃលំហូរឈាម, កម្រិតនៃភាពស្រើបស្រាល និងបានប្រើថ្នាំជំនួយឬក៏អត់។ បុរសខ្លះអាចធ្វើបន្តរួមភេទម្តងទៀតបានក្នុងរយៈពេល ៥ ទៅ១០នាទីក្រោយ, ខ្លះឈានដល់ កន្លះម៉ោង និងខ្លះទៀតត្រូវការរយៈពេលមួយថ្ងៃពេញទើបបាន៕

ប្រភព៖ www.health.com.kh

ជំនឿមិនត្រឹមត្រូវ ៤ យ៉ាងអំពី លិង្គមនុស្សប្រុស