បែកធ្លាយ Hu Ge ចូលសណ្ឋាគារ ជាមួយកូនមហាសេដ្ឋី

Ifeng បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលទម្លាយរូបចូល សណ្ឋាគាររបស់តារា សម្ដែងល្បីឈ្មោះ របស់ចិន Hu Ge និងមិត្តស្រី។

បែកធ្លាយ Hu Ge ចូលសណ្ឋាគារ ជាមួយកូនមហាសេដ្ឋី

តាមទម្លាប់បណ្ដាញ ព័ត៌មានកម្សាន្ត Ifeng តែងតែទម្លាយអាថ៌កំបាំង ស្នេហារបស់តារាចិន ជារៀងរាល់ព្រឹកថ្ងៃពុធ។ ហើយជនរងគ្រោះ ក្នុងសប្ដាហ៍ទី១ ឆ្នាំ២០១៦ គឺគ្មានអ្នកណាក្រៅ ពីតារាសម្ដែង ស្រស់សង្ហារ Hu Ge នោះទេ។

បែកធ្លាយ Hu Ge ចូលសណ្ឋាគារ ជាមួយកូនមហាសេដ្ឋី

បែកធ្លាយ Hu Ge ចូលសណ្ឋាគារ ជាមួយកូនមហាសេដ្ឋី

បែកធ្លាយ Hu Ge ចូលសណ្ឋាគារ ជាមួយកូនមហាសេដ្ឋី

បែកធ្លាយ Hu Ge ចូលសណ្ឋាគារ ជាមួយកូនមហាសេដ្ឋី

Ifeng បានរាយការណ៍ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ អ្នកគ្រប់គ្រងរបស់ Hu Ge បានជូនមិត្តស្រីរបស់លោក ពីព្រលានយន្តហោះ មកសណ្ឋាគារ ហើយកក់បន្ទប់លេខ ៣៥០៧ ឲ្យនាង។ នៅយប់ថ្ងៃដដែល តារាសម្ដែងប្រុសនេះ បានមកដល់សណ្ឋាគារ ខាងលើហើយចូលក្នុងបន្ទប់ ដែលបានកក់ហើយនោះ។ ព្រឹកថ្ងៃទី១៥ ខែធ្នូ ស្រីស្អាតរូបនេះបានចេញពីសណ្ឋាគារ ក្រោយមកប្រហែលជា ២ទៅ៣ម៉ោង ទើប Hu Ge ចេញតាមក្រោយ។

បែកធ្លាយ Hu Ge ចូលសណ្ឋាគារ ជាមួយកូនមហាសេដ្ឋី

បែកធ្លាយ Hu Ge ចូលសណ្ឋាគារ ជាមួយកូនមហាសេដ្ឋី

Ifeng បានបន្ថែមទៀតថា សង្សាររបស់ Hu Ge មានឈ្មោះថា Lin Xiao មកពីខេត្ត Shandong ហើយជាមិត្តរួមថ្នាក់ របស់តារាសម្ដែង Liu Shi Shi។ Lin Xiao កើតនៅក្នុងវង្សត្រកូលស្ដុកស្ដម្ភមួយ ដែលមានម្ដាយជាអគ្គនាយករង របស់មន្ទីរពេទ្យមួយ រីឯឪពុកគឺជាអ្នកគ្រប់គ្រង ក្រុមហ៊ុនអចលនទ្រព្យ ដ៏ធំមួយ និងសណ្ឋាគារជាច្រើននៅប្រទេសចិន។

បែកធ្លាយ Hu Ge ចូលសណ្ឋាគារ ជាមួយកូនមហាសេដ្ឋី

បន្ទាប់ពីព័ត៌មាននេះ ត្រូវចុះផ្សាយ តារាសម្ដែងស្រស់សង្ហាររូបនេះ បានទទួលស្គាល់ថា ខ្លួនពិតជាកំពុងតែមាន ទំនាក់ទំនងស្នេហាជាមួយ កូនស្រីសេដ្ឋីរូបនេះពិតមែន។ បន្ថែមពីនេះ Hu Ge បានសរសេរនៅ លើបណ្ដាញសង្គម Weibo របស់ខ្លួនថា៖ “អរគុណអ្នកទាំងអស់គ្នា ដែលបានព្រួយបារម្ភ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងផ្ដល់ពេលវេលាផ្ទាល់ខ្លួនខ្លះសម្រាប់ខ្ញុំ។ ក្រៅពីរយៈពេលថតរឿង ខ្ញុំចង់ក្លាយជាមនុស្សសាមញ្ញម្នាក់“៕

ប្រភព៖ សប្បាយ