រូបមន្ត បំបាត់ភាព ឈឺចុកចាប់ ពេលមក រដូវ

សុខភាព៖ កើតជាមនុស្សស្រីម្នាក់ តែងតែមិនស្រួលខ្លួន ប៉ុន្មានថ្ងៃជារៀងរាល់ខែ នោះគឺពេលមករដូវ ដោយសារតែពេលដែលជិតមក ស្បូនអ្នកនឹងអាចរួម ដើម្បីប្រមូលផ្តុំឈាមកង្វក់ ឱ្យវាអាចចេញមកក្រៅអស់ ជាហេតុដែលអាចធ្វើឱ្យអ្នកឈឺពោះ ដូចនេះខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្ត មួយក្នុងការបំបាត់ភាព ឈឺចុកចាប់ទាំងនោះ។ តើមានរូបមន្តអ្វីទៅ?

ទឹកខ្ញីពុទ្ធ្រាខ្មៅ

គ្រឿងផ្សំ ៖ ស្ករខ្មៅ១៥ក្រាម ខ្ញី៤ក្រាម ពុទ្ធ្រាក្រហម៦គ្រាប់ ទឹក៦០០សេសេ។

របៀបចម្អិន ៖ ដំបូងអ្នកត្រូវចិតខ្ញីជាបន្ទះៗ បន្ទាប់មកដាក់ទឹក ៦០០សេសេ ទៅក្នុងឆ្នាំង រួចដាក់ពុទ្ធ្រាក្រហមចូល រួមជាមួយខ្ញី ក្រោយពេលដែលទឹកពុះរួច អ្នកអាចបន្ថយភ្លើងតូចដាំ ចំនួន២០នាទី ទើបដាក់ស្ករខ្មៅចូល ដាំចំនួនមួយនាទី ដើម្បីឱ្យស្កររលាយអស់។

បញ្ជាក់៖ រូបមន្តនេះស័ក្តិសម ចំពោះមនុស្សស្រី ទូទៅក្នុងការប្រើ ប៉ុន្តែសម្រាប់នារីដែលមាន សុខភាពឆាប់ក្តៅក្នុង មិនគួរបរិភោគច្រើនឡើយ៕

ប្រភព៖ គេហទំព័រ www.health.com.kh

រូបមន្ត បំបាត់ភាព ឈឺចុកចាប់ ពេលមក រដូវ