បង្កើនចំណង់ ផ្លូវភេទឲ្យកាន់តែ ពុះកញ្ជ្រោលតាមវិធី ធម្មជាតិ

សុខភាព៖ មានកត្តាច្រើនណាស់ ដែលអាចប៉ះពាល់ដល់ ជីវិតផ្លូវភេទដូចជា អាយុ សុខភាព របៀបរស់នៅ ប៉ុន្តែយ៉ាងហោចណាស់ ក៏អ្នកត្រូវការមានអារម្មណ៍ ចំពោះទំនាក់ទំនងស្នេហានោះដែរ។

ថ្វីបើមានថ្នាំបំប៉នមួយចំនួន អាចជួយបង្កើនចំណង់ផ្លូវភេទ អ្នកបានក៏ដោយ យកល្អគួរតែស្វែងរក ដើមហេតុរបស់វាជាមុនសិន។ យោងតាមវេជ្ជបណ្ឌិត Adriane Fugh-Berman, MD សាស្ត្រាចារ្យរងផ្នែកឱសថ នៅឯសាកលវិទ្យាល័យ Georgetown University បានឲ្យដឹងថា “មុនពេលសាកល្បង ប្រើថ្នាំបំប៉ន ឬថ្នាំឬសឈើណាមួយ ចូរគិតថាតើអ្នកអាចបន្ថែមអ្វី ទៅលើជីវិតអ្នកបានសិនដូចជា ការហាត់ប្រាណ សម្រកទម្ងន់ ព្យាបាលជំងឺ ឬផ្លាស់ប្តូរការប្រើប្រាស់ថ្នាំ។ ព្រោះរឿងទាំងនេះសុទ្ធ តែអាចជួយដោះស្រាយបញ្ហាបានទាំងអស់”។

របបអាហារ មានឥទ្ធិពល លើចំណង់ ផ្លូវភេទ

ការសិក្សាមួយចំនួន រកឃើញថា កង្វះជាតិដែកអាចមាន ផលប៉ះពាល់ដល់ ចំណង់ផ្លូវភេទដូចជា ការចង់បាន ភាពស្រើបស្រាល ការបញ្ចេញទឹករំអិល និងសមត្ថភាពក្នុង ការទទួលបានចំណុចកំពូល។

ការសិក្សាមួយបានបញ្ជាក់ថា ស្ត្រីដែលប្រើថ្នាំជាតិដែក ដើម្បីប៉ះប៉ូវការខ្វះខាតនោះគឺមានការរីកចម្រើន ខាងសុខភាពផ្លូវភេទរបស់ពួកគេ យ៉ាងអស្ចារ្យ។ អាហារសម្បូរជាតិ ដែកមានដូចជា សាច់ក្រហម សាច់ជ្រូក សាច់បក្សី គ្រឿងសមុទ្រ សណ្តែក បន្លែពណ៌បៃតងចាស់ ផ្លែឈើក្រៀមជាដើម។

ថ្វីបើគ្រំសមុទ្រ (oyster) ដែលសម្បូរទៅ ដោយជាតិស័ង្កសី ហើយក៏ជាជម្រើស ដំបូងសម្រាប់ផ្តល់ សម្រើបផ្លូវភេទដ៏ខ្លាំងក្លាមួយក៏ដោយ ក៏អាហារផ្សេងៗ ទៀតនៅតែអាចជួយ បង្កើនចំណង់ផ្លូវភេទ បានដែរដូចជា ទឹកដោះគោ ស៊ុត ចេក នឹងគ្រាប់ផ្លែឈើ។ តាមពិត ការ៉េម ហ្វ្រូមាត និងយ៉ាអួមានជាតិខ្លាញ់ទាប អាចធ្វើឱ្យចំនួនអ័រម៉ូន Dopamine កើនឡើងសម្រាប់ជំរុញ ដល់ចំណង់ផ្លូវភេទកាន់តែខ្លាំង។ ម្យ៉ាងវិញទៀត អាហារដែលមានជាតិ អំបិល និងខ្លាញ់ Saturated Fat ខ្ពស់ អាហារសម្រន់ និងរបស់ផ្អែមៗ នឹងធ្វើឱ្យអ្នកឆាប់អស់កម្លាំង និងបន្ថយចំណង់ផ្លូវភេទបាន។

បើសិនជាអ្នកចង់ បានចំណង់ផ្លូវភេទមកវិញ អ្នកត្រូវតែបង្កើនការញ៉ាំ អាស៊ីតខ្លាញ់អូមេហ្គាបី ដែលច្រើនតែមានក្នុងសាច់ត្រីដូចជា ត្រីសាល់ម៉ុនជាដើម។ ក្រៅពីនេះ ផ្លែឈើពណ៌ក្រហមសម្បូរ ទៅដោយអង់ទីអុកស៊ីដង់ ដូចជា ផ្លែបឺរីពណ៌ខៀវ ស្ត្របឺរី និងហ្គ្រេនបឺរី  ព្រោះវាអាចភ្ញោចដល់របត់ឈាមរត់ ចំណែកឯខ្លាញ់ Saturated Fat ដែលបានមកពីប្រេងអូលីវ អាចបង្កើនចំនួនអ័រម៉ូន ភេទបុរស និងធ្វើឲ្យបុរសកាន់តែមានភាព សកម្មនៅលើគ្រែថែមទៀត។

លើសពីនេះទៅទៀត ស៊ូកូឡាពណ៌ខ្មៅអាចបង្កើន ចំនួនអ័រម៉ូន Serotonin ឬអ័រម៉ូនសប្បាយចិត្តបាន ដូច្នេះវានឹងធ្វើឱ្យចំណង់ផ្លូវភេទកាន់តែខ្លាំង ខណៈពេលដែលអាហារ សម្បូរវីតាមីន B ដូចជាសណ្តែកដី ទឹកដោះគោ បាយ និងស៊ុត អាចជួយទទួលបាន ចំណុចកំពូលនៃការរួមភេទ។ គ្រាប់ល្ពៅ សម្បូរវីតាមីនដែលអាច ជួយរាងកាយត្រៀមខ្លួនជាស្រេច សម្រាប់សកម្មភាពរួមភេទ ដ៏ខ្លាំងក្លាបាន៕

ប្រភព៖ គេហទំព័រ www.health.com.kh

បង្កើនចំណង់ ផ្លូវភេទឲ្យកាន់តែ ពុះកញ្ជ្រោលតាមវិធី ធម្មជាតិ