មិនចាប់អារម្មណ៍ រឿងលើគ្រែ គួរធ្វើម៉េច ទើបល្អទៅ?

សុខភាព៖ វាគឺជារឿងធម្មតាទេ ដែលដៃគូទាំងសងខាង មិនអាចមានអារម្មណ៍ដូចគ្នា នៅពេលឈានដល់ ចំណុចរឿងលើគ្រែ។ នៅពេលដៃគូម្ខាង ចង់រួមភេទ បែរម្ខាងទៀតមិនចង់ទៅវិញ នៅពេលមានបញ្ហា ជាច្រើនកើតឡើង។

អ្នកជំនាញ ខាងរោគចិត្តសាស្ត្រ និងផ្លូវភេទបាន និយាយថា “ចូរចាំថា មនុស្សពីរនាក់មិនអាច មានកម្រិតនៃចំណង់ផ្លូវភេទ ដូចគ្នាឡើយ។ តែវាអាចជារឿងទទួល យកបានបើសិនជាអ្នកមិនមាន អារម្មណ៍ថាចង់ខ្លាំង នៅពេលដៃគូប្រាប់អ្នកនោះ។ អ្វីដែលធ្វើឱ្យកាន់តែ អាក្រក់បំផុតនោះគឺថា ដៃគូទាំងពីរនាក់ ឈប់និយាយរកគ្នា អំពីមូលហេតុ និងផ្តោតសំខាន់ទៅលើ សកម្មភាពវិញ”។

ដូច្នេះបើសិនជា ដៃគូមានចំណង់ផ្លូវភេទខ្ពស់ ហើយអ្នកពិបាក រកចំណង់វិញ ខាងក្រោមនេះ គឺជារឿងមួយចំនួនតូច ដែលអ្នកគួរតែធ្វើតាមហើយ។


និយាយប្រាស្រ័យ ទាក់ទងជាមួយគ្នា អំពីបញ្ហានោះ

ស្ត្រីភាគច្រើនគិតថា វាគឺជាតួនាទីរបស់ពួកគេ ក្នុងការបម្រើក្តី សប្បាយដល់ប្តីរបស់ខ្លួន ដូច្នេះពួកគេគួរ តែមានការឈឺចាប់ខ្លះ និងមិនអាចរីករាយនឹង សកម្មភាពដែលខ្លួន កំពុងតែធ្វើផង។ ផ្ទុយទៅវិញ យកល្អ ដៃគូទាំងសងខាងគួរតែនិយាយអំពីបញ្ហាផ្លូវភេទ អ្វីដែលចូលចិត្ត អ្វីដែលមិនចូលចិត្ត និងអ្វីដែលអស្ចារ្យ។ យកល្អអ្នកទាំងពីរក៏ត្រូវតែនិយាយអំពី ហេតុអ្វីបានជាមានម្នាក់ មិនអាចមានចំណង់ផ្លូវភេទ។ សម្រាប់ស្ត្រី មូលហេតុភាគច្រើន គឺអតុល្យភាពអ័រម៉ូន មានជំងឺបាក់ទឹកចិត្ត ឬកង្វះអ័រម៉ូនទីរ៉ូអ៊ីត។ ចំណែកបុរសវិញ វាអាចដោយសារលិង្គ មិនព្រមងើប ថប់អារម្មណ៍ ចំណង់ផ្លូវភេទចុះខ្សោយ។ បើសិនជាអ្នកមិននិយាយ អំពីបញ្ហានេះទេ អ្នកក៏នឹងមិនអាចស្វែងរក ដំណោះស្រាយ និងផ្តល់ភាពសប្បាយ ដល់ដៃគូបានដែរ។


មានទម្លាប់រួមភេទ

សម្រាប់ស្ត្រីគួរតែមានពេលវេលាច្រើន ដែលត្រូវបង្កើតទម្លាប់ ចាប់អារម្មណ៍រឿងរួមភេទ នេះដោយសារតែបម្រែ បម្រួលអ័រម៉ូនរបស់នាងតែម្តង។ ចំពោះបុរសវិញ គឺគួរតែឧស្សាហ៍បបួលខាងស្រី រួមភេទនៅពេលថ្ងៃឱ្យ បានច្រើនផង។ ជាមួយគ្នានេះដែរ សម្រាប់បុរស ការប្រើថ្នាំព្យាបាលជំងឺច្រើន អាចនាំឱ្យចំណង់ផ្លូវភេទថយចុះ ដូច្នេះគួរតែស្វែងយល់អំពីបញ្ហានេះផង។ ដៃគូទាំងពីរនាក់អាចសរសេរ កំណត់ត្រាមួយចូលគ្នា ដើម្បីដឹងថាថ្ងៃណាដែលពួកគេអាចគេង ជាមួយគ្នាបានដោយសប្បាយចិត្ត។

 

កុំភ្លេចការ បរបោសអង្អែល ឱ្យសោះ

ការរួមភេទចែកចេញ ជាបីផ្នែកដូចជា ការបរបោសអង្អែល សកម្មភាពចំបង និងក្រោយពីរួមភេទរួច។ ទោះបីជាយ៉ាងណាក៏ដោយ គូស្វាមីភរិយាភាគច្រើនតែងតែ ផ្តោតសំខាន់ទៅលើសកម្មភាពចំបង ជាពិសេសបុរសតែម្តង ព្រោះពួកគេយល់ថា វាគឺជាតួនាទីរបស់ពួកគេ ក្នុងការផ្តល់ភាពសប្បាយ ដល់ខាងស្រី ប៉ុន្តែរឿងនេះអាចកើតឡើងបានតាមរយៈ តែការបរបោសអង្អែលទេ។ ការចំណាយពេល យ៉ាងហោចណាស់ ១៥ ទៅ២០នាទី ជាមួយដៃគូក្នុងការបរបោសអង្អែល មុនពេលរួមភេទ អាចជួយឱ្យ ស្ត្រីមានអារម្មណ៍ និងចាប់អារម្មណ៍ លើការរួមភេទកាន់តែខ្លាំងបាន។

 

ទទួលយកការព្យាបាល

បើសិនជា គូស្វាមីភរិយាទាំងពីរនាក់ អាចរួមភេទជាមួយគ្នាពី ៣ ទៅ៤ដងក្នុងមួយសប្តាហ៍ នោះគឺជារឿងមួយល្អ ប៉ុន្តែ បើសិនជាបានតែពីរដង ក្នុងមួយខែ ឬ តែម្តងក្នុងរយៈពេលបីខែនោះ វាអាចបញ្ជាក់បានថា អ្នកទាំងពីរមានចំណង់ផ្លូវភេទខ្សោយណាស់។ នៅពេលមានរឿងនេះកើតឡើង យកល្អគួរតែស្វែងរក ការព្យាបាលបញ្ហានេះ ដើម្បីឱ្យជីវិតប្រកប ដោយភាពរ៉ូម៉ែនទិចត្រឡប់មកវិញ៕

ប្រភព៖ គេហទំព័រ www.health.com.kh

មិនចាប់អារម្មណ៍ រឿងលើគ្រែ គួរធ្វើម៉េច ទើបល្អទៅ?