ប្អូនស្រី Michael Jackson ច្រានចោទពាក្យ ចចាមអារាម ថានាង កើតមហារីកបំពង់ក

ប៉េកាំង៖ តារាចម្រៀងប៉ុប ចេណេត ចេគសុន ដែលត្រូវជាប្អូនស្រី បង្កើតរបស់អតីតស្តេច ចម្រៀងប៉ុប ម៉ៃខឺល ចេគសុន នោះ បានចេញមុខច្រានចោល ពាក្យចចាមអារាម ដែលកំពុង រីកសាយភាយ ថានាងកើតជំងឺ ដំបៅ ឬ មហារីកបំពង់ក។ នេះបើតាមការផ្សាយរបស់ ស៊ិនហួ នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ ២០១៦។

ពាក្យចចាមអារាមខាងលើនេះ បានលេចធ្លាយជាលើកដំបូង បន្ទាប់ពីតារាចម្រៀងរូបនេះ ប្រកាសកាលពីខែធ្នូ ថានឹងលុបចោលការប្រគុំតន្ត្រី មួយចំនួន ដែលគ្រោងធ្វើឡើងនៅ ក្នុង ឆ្នាំ ២០១៦ នេះ ដែលវាជាតន្ត្រីទេសចរណ៍ ដ៏ធំទូទាំងពិភពលោក ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “Unbreakale” ដែលកំពុងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងក្លា។

នៅក្នុងសារទៅកាន់អ្នកគាំទ្រ តាមបណ្តាញសង្គមរបស់នាង តារាចម្រៀងស្បែកខ្មៅស្រអែម ជនជាតិអាមេរិក វ័យ ៤៩ ឆ្នាំ រូបនេះលើកឡើងថា “ពាក្យចចាមអារាមទាំងនោះ មិនមែន ជាការ ពិតឡើយ។ ខ្ញុំគ្មានជំងឺ មហារីក អ្វីទេ។ ខ្ញុំកំពុងតែជាសះស្បើយឡើងវិញហើយ។”

នៅក្នុងនោះដែរ នាងក៏បានបញ្ជាក់ពីការអនុញ្ញាត របស់វេជ្ជបណ្ឌិតនៅអឺរ៉ុប ថានាងអាចឡើង ឆាកច្រៀងបាន ដោយគ្មានបញ្ហានោះឡើយ។ ដោយឡែកការពន្យាពេល ពីមុននោះនឹងត្រូវ គិតគូរៀបចំឲ្យមានការប្រគុំ តន្ត្រីឡើងវិញផងដែរ។ ទេសចរណ៍តន្ត្រីរបស់នាង ចេណេត នឹងចាប់ផ្តើមនៅតំបន់អឺរ៉ុប ក្នុងខែ មីនា ខាងមុខនេះ៕