ដុំដែកដ៏អាថ៌កំបាំង ៣គ្រាប់ ធ្លាក់ពីលើមេឃចំ ប្រទេសវៀតណាម

ដុំដែក ៣ដុំ បានធ្លាក់ពីលើមេឃ ចូលក្នុងប្រទេសវៀតណាម ដោយមួយទំហំធំជាងគេ និងមានទម្ងន់ ៤៥គីឡូក្រាម ធ្លាក់នៅខេត្ត Tuyen Quang, មួយទម្ងន់ ៦គីឡូក្រាម និងមួយទៀត ២៥០ក្រាម នៅខេត្ត Yen Bai កាលពីសប្ដាហ៍មុន ធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់ជាខ្លាំង។

ដុំដែកដ៏អាថ៌កំបាំង ៣គ្រាប់ ធ្លាក់ពីលើមេឃចំ ប្រទេសវៀតណាម

បើតាមការសន្និដ្ឋាន ជំហានដំបូង រដ្ឋមន្ត្រីការពារជាតិវៀតណាមថា អាចជាបំណែកយានអវកាស ឬមីស៊ីលណាមួយ និងបានផលិតចេញ ពីប្រទេសរុស្ស៊ី ដោយគ្រាប់ដែកមូលទាំងនោះ មិនមានសារធាតុផ្ទុះឡើយ។

សាក្សីឃើញផ្ទាល់ ភ្នែកប្រាប់ថា ដុំដែកទម្ងន់ ៦គីឡូបានហោះកាត់មុខពួកគេ នៅវេលាម៉ោង ៦៖៣០នាទីព្រឹក មុនពេលវាធ្លាក់ចំ សួនច្បារនៅខេត្ត Yen Bai ដែលធ្វើឲ្យពួកគេរត់ជែងជើងគ្នា ក្រោយឮសំឡេងខ្ទរខ្លាំងៗ។

ចំណែក ដុំដែកទីពីរទម្ងន់ ២៥០ក្រាម បានធ្លាក់ចំដំបូល ផ្ទះប្រជាជន ចម្ងាយ ៣គីឡូម៉ែត្រពីដុំទីមួយ និងបានធ្លុះដល់ដី។ ដុំទី ៣ មានទម្ងន់ធ្ងន់ជាងគេគឺ ៤៥គីឡូក្រាម នៅមាត់ស្ទឹងមួយនៃខេត្ត Tuyen Quang ដែលពលរដ្ឋបានឮសំឡេង ដូចផ្គរលាន់ពីលើមេឃ ធ្លាក់យ៉ាងលឿន និងនៅប៉ុន្មាននាទី ក្រោយទើបគេតាមរកឃើញ។

អ្នកជំនាញផ្នែកអវកាស សាស្ត្រាចារ្យ Nguyen Khoa Son គិតថាដុំទាំងនេះអាចជា របស់ផ្កាយរណបចំណាស់ ដែលបរាជ័យមិនអាចដុត កម្ទេចនៅក្នុងបរិយាកាស ផែនដីបាន។ មកទល់ពេលនេះក្រុមអ្នកជំនាញ កំពុងសិក្សាបន្តហើយ៕

ដុំដែកដ៏អាថ៌កំបាំង ៣គ្រាប់ ធ្លាក់ពីលើមេឃចំ ប្រទេសវៀតណាម

ដុំដែកទម្ងន់ ៤៥គីឡូធ្លាក់នៅមាត់ស្ទឹង

ដុំដែកដ៏អាថ៌កំបាំង ៣គ្រាប់ ធ្លាក់ពីលើមេឃចំ ប្រទេសវៀតណាម

ដុំដែកដ៏អាថ៌កំបាំង ៣គ្រាប់ ធ្លាក់ពីលើមេឃចំ ប្រទេសវៀតណាម

ដុំដែកដ៏អាថ៌កំបាំង ៣គ្រាប់ ធ្លាក់ពីលើមេឃចំ ប្រទេសវៀតណាម

ដុំដែកទម្ងន់ ៦គីឡូក្រាម

ប្រភព៖ សប្បាយ