កូរ៉េខាងត្បូង ចាប់ផ្តើម ដាក់ឧបករណ៍ បំពងសំឡេង នៅតាមព្រំដែន ជិតកូរ៉េខាងជើងឡើងវិញ

សេអ៊ូល៖ យោធារបស់កូរ៉េខាងត្បូង បានចាប់ផ្តើមដាក់ឧបករណ៍បំពង សំឡេងនៅតាម ព្រំដែន ជាមួយកូរ៉េ ខាងជើង ដើម្បីប្រឆាំងទៅនឹងរបបដឹកនាំ ព្យុងយ៉ាង ឡើងវិញហើយ គិតចាប់ពីពេលរសៀលថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ ២០១៦ នេះតទៅ ពេលវេលានៅ ទីក្រុងសេអ៊ូល។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន យ៉ុនហាប់ ដកស្រង់សម្តីពីអ្នកនាំ ពាក្យយោធា កូរ៉េខាងត្បូង។

ការដាក់ឧបករណ៍បំពងសំឡេងត្រូវបានផ្អាក កាលពីឆ្នាំមុន បន្ទាប់ពីប្រទេសទាំងពីរ បាន សម្រួលស្ថានការណ៍ តានតឹង ដាក់គ្នា ហើយឈានទៅរកកិច្ចព្រមព្រៀង ឲ្យមានការជួបជុំ ក្រុមគ្រួសារ ដែលបានបែកបាក់ក្នុង សង្គ្រាមកូរ៉េ ជាង ៦០ឆ្នាំ កន្លងទៅនេះ។ ប៉ុន្តែឥឡូវនេះ កូរ៉េខាងត្បូង បានចាប់ផ្តើម ដាក់ឧបករណ៍បំពង សំឡេងឡើងវិញ ដើម្បីសម្តែងការប្រឆាំង ចំពោះការធ្វើតេស្តនុយក្លេអ៊ែរ ដែលបានបង្កជាការរញ្ជួយ ដីកម្រិតស្រាល កាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា ស្ថានការណ៍នៅតំបន់ ឧបទ្វីបកូរ៉េទាំងមូល បានប្រែជាតានតឹងខ្លាំង ដោយសារ ទង្វើរបស់របប ដឹកនាំទីក្រុង ព្យុងយ៉ាង ហើយអន្តរជាតិ ក៏កំពុងពិភាក្សារកដំណោះស្រាយ ឈានដល់ការដាក់សម្ពាធ បន្ថែមទៀត ដល់កូរ៉េខាងជើងផងដែរ។ នេះជាការធ្វើតេស្ត នុយក្លេអ៊ែរលើកទី ៤ ហើយ សម្រាប់កូរ៉េខាងជើង ប៉ុន្តែលើកនេះ ហាក់ធ្ងន់ធ្ងរជាងរាល់ដង ព្រោះតែវាបាន រំលោភទៅនឹងដំណោះស្រាយកន្លងមករបស់អន្តរជាតិ ដែលកូរ៉េខាងជើង ក៏ធ្លាប់បានទទួល យល់ព្រម ថា នឹងអនុវត្តន៍តាមនោះដែរ៕

កូរ៉េខាងត្បូង ចាប់ផ្តើម ដាក់ឧបករណ៍ បំពងសំឡេង នៅតាមព្រំដែន ជិតកូរ៉េខាងជើងឡើងវិញ

  • កូរ៉េខាងត្បូង ចាប់ផ្តើម ដាក់ឧបករណ៍ បំពងសំឡេង នៅតាមព្រំដែន ជិតកូរ៉េខាងជើងឡើងវិញ已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/01/08  Category:​អន្តរជាតិ