គ្រោះថ្នាក់​ប្រចាំ​ថ្ងៃទី​៧ ខែមករា ស្លាប់​៣ របួសធ្ងន់​ស្រាល​១៧​នាក់​

ភ្នំពេញ: ​មនុស្ស​៣​នាក់​បាន​ស្លាប់​( ប្រុស ) របួសធ្ងន់ ៧​នាក់ (​ស្រី ២​នាក់​) របួសស្រាល ១០​នាក់ (ស្រី ២​នាក់ ) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១១​នាក់ ( យប់ ២​នាក់ )​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​ទូទាំងប្រទេស​ចំនួន១១​លើក ( យប់ ៤​លើក ) ។​នេះ​បើ​​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២១​គ្រឿងក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច ៦​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿងនិង​យាន​ផ្សេងៗ ៥​គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ៖ ល្មើស​ល្បឿន ៦​លើក ស្រវឹង ២លើក ប្រជែង​គ្រោះថ្នាក់ ១​លើក និង​បត់​គ្រោះថ្នាក់ ២​លើក​ផង​ដែល ដោយឡែកយាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៣៧១៩​គ្រឿង បានធ្វើ​ការអប់រំ​មាន១៨៧៩​គ្រឿង និង​ពិន័យ​សរុប ១៨៤០​គ្រឿង និង​បាន​ឃាត់​យាន​ទុក​មាន ៥២គ្រឿង​៕