​របៀប​ប្រើ​ចង្កឹះដែល​អាច​ប៉ះពាល់​ដល់​អ្នក​

​របៀប​ប្រើ​ចង្កឹះដែល​អាច​ប៉ះពាល់​ដល់​អ្នក​

​ប​ច្ច​ប្បន្ន​នេះ​ការប្រើ​ចង្កឹះ​ដើម្បី​បរិភោគបាយ​គឺជា​ទម្លា​ប់​របស់​មនុស្ស​ទូទៅ ប៉ុន្តែ​តើ​អ្នក​ប្រើ​ច​ង្កឹះ ឬ​កាន់​ត្រូវ​របៀប​ឬ​នៅ​? តើ​អ្នកដឹង​ទេ​ថា​បើ​អ្នក​ប្រើ​មិន​ត្រូវ​របៀប នោះ​វា​អាច​ប៉ះពាល់​ដល់​សំណាង​អ្នក​បាន​។​

​ការរៀប​ចង្កឹះមិន​ស្មើ​គ្នា​លើ​តុ​
​ការរៀប​ចង្កឹះ​លើ​តុក៏​ជា​ចំនុច​ដែល​អ្នក​ត្រូវ​ប្រយ័ត្ន​ដែរ បើ​អ្នក​រៀប​មួយ​វែង មួយ​ខ្លី នោះ​វា​អាច​នឹង​នាំ​រឿង​អ​ព្វ​មង្គល​មកឱ្យ​អ្នក​ជាមិនខាន​។​

ការប្រើ​កណ្តាប់ដៃ​កាន់​
នៅពេល​ដែល​អ្នក​កាន់​ចង្កឹះដោយ​ប្រើ​បាតដៃ​អ្នក​ក្តាប់ជាប់ រួច​ចង្អុ​រដៃ​ដាក់​ចេញ​ក្រៅ នោះ​មានន័យ​ថា​អ្នក​កំពុងតែ​ចង្អុរ​គេ វា​ជា​ភាព​គ្មាន​សុជីវធម៌​នៅពេល​ដែល​អ្នក​បរិភោគ​បាយ​ជាមួយ​អ្នក​ដទៃ​ឡើយ​។​

យក​ចង្កឹះ​គោះ​ចាន​
នៅពេល​ដែល​អ្នក​បរិភោគ​បាយ អ្នក​មិន​ត្រូវ​យក​ចង្កឹះគោះ​ចាន​នោះទេ ព្រោះ​វា​ជា​ទង្វើ​ដែល​អ្នកសុំទាន​ធ្វើ​ដើម្បី​សុំ​បាយ ដូចនេះ​អ្នក​គួរតែ​ចៀស​កុំ​ប្រព្រឹត្ត​ឱ្យសោះ​បើ​អ្នក​មិន​ចង់ឱ្យ​គេ​តិះ​តៀល​។​

ការប្រើ​ចង្កឹះ​កូ​រម​កកូរ​ទៅ​ក្នុងចាន​
នៅពេល​ដែល​អ្នក​ពិសារ​បាយ​ជាមួយ​ភ្ញៀវ អ្នក​មិន​ត្រូវ​យក​ចង្កិះ​កូរ​នៅក្នុង​មុខម្ហូប​នោះទេ បើ​អ្នក​ចង់​បាន​អ្វី​គឺ​ចាប់​យក​អាហារ​មួយ​នោះ​បាន​ហើយ ទើប​អ្នក​ដទៃ​ថា​អ្នក​មាន​សុជីវធម៌​ក្នុងការ​ទទួលទាន​។​

ការយក​ចង្កឹះ​ដោត​អាហារ​
នៅពេល​ដែល​អ្នក​ចង់​ពិសារ​អ្វី អ្នក​ត្រូវ​តែ​យក​ចង្កឹះ​ចាប់ ដោយ​មិន​ត្រូវ​យក​វា​ដោត​ហើយ​ដាក់​ក្នុង​ចាន​អ្នក​ឡើយ ព្រោះ​វា​គឺជា​ការ​មិន​គោរព​អ្នកដទៃ ហើយ​អាច​ចាត់ទុក​ថា​គ្មាន​សុជីវធម៌​បាន​។​

ការ​ដោត​ចង្កឹះ​លើ​បាយ​
ទង្វើ​នេះ​អ្នក​មិន​ត្រូវ​ប្រព្រឹត្ត​ជាដាច់ខាត ព្រោះ​ការ​យក​ចង្កឹះម​កដោត​លើ​បាយ គឺ​គេ​ប្រើ​នៅ​ពេល​សែន​ឱ្យ​មនុស្ស​ដែល​ស្លាប់​ទៅ ដូចនេះ​បើ​អ្នក​ធ្វើ​បែប​នេះ នោះ​វា​នឹង​អាច​បំផ្លាញ​សំណាង​របស់​អ្នក​បាន ហើយ​នាំ​តែ​រឿង​អាក្រក់​មក​ឱ្យ​អ្នក​ទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។