​របៀប​ការពារ​ជំងឺ​ច្រាល​ទឹក​អាស៊ី​ត​ពី​ក្រពះ​មក​បំពង់ក​

​របៀប​ការពារ​ជំងឺ​ច្រាល​ទឹក​អាស៊ី​ត​ពី​ក្រពះ​មក​បំពង់ក​

​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មក​បំពង់​ក​អាច​កើត​លើ​មនុស្ស​មួយចំនួន​ដែល​មាន​ទម្លាប់​រស់នៅ​មិនបាន​ល្អ ហើយ​នៅពេល​ដែល​អ្នកមាន​ជំងឺ​នេះ អ្នក​អាច​មាន​អា​ការៈបរិភោគ​មិន​ចូល ឈឺ​ឆ្អឹងជំនី​ក្រោយ ឬ​មាន​អា​ការៈក្អក​ជារឿយៗ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​មិនមាន​ជំងឺ​នេះ​?

  1. ​អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​នោះទេ សូកូឡា និង​បង្អែម​ក៏​មិន​ត្រូវ​ពិសារ​ច្រើន​ដែរ ជាពិសេស​បារី​គឺ​មិន​ត្រូវ​ជក់​ជាដាច់ខាត ស្រារ​ក៏​មិន​ត្រូវ​ផឹក​ដែរ ព្រោះ​ទាំងអស់នេះ​សុទ្ធតែ​ជា​របស់​ដែល​ធ្វើឱ្យ​អ្នក​កើត​មាន​ជំងឺ​នេះ​យ៉ាង​ងាយ​។​
  2. ​អ្នក​ត្រូវ​តែ​កែ​ទម្លាប់​បរិភោគ​អាហារ​ដែល​មិន​ល្អ​របស់​អ្នក​ចោល ដោយ​មិន​ត្រូវ​បរិភោគ​ច្រើន​ហួសកំណត់​នោះទេ ជាងនេះទៅទៀត អ្នក​មិន​ត្រូវ​ពិសារ​អាហារ​ឆ្អែត​ភ្លាម​ហើយ​គេង​ភ្លាម​នោះ​ទេ ម្យ៉ាងទៀត​មុន​ពេលបាយ​ចំនួន​ពី​២​ទៅ​៣​ម៉ោង អ្នក​ក៏​មិន​ត្រូវ​បរិភោគ​អាហារ​ផ្សេងៗ​ដែរ ព្រោះ​វា​អាច​ធ្វើឱ្យ​ក្រពះ​អ្នក​មិន​ងាយ​រំលាយ​អាហារ ជា​ហេតុ​ដែល​នាំយក​ជំងឺ​នេះ​មក​អ្នក​យ៉ាង​លឿន​បំផុត​។​
  3. ​អ្នក​ត្រូវ​តែមាន​ទម្លាប់​ល្អ​ក្នុង​ការរស់នៅ ដោយ​មិន​ត្រូវ​ចូល​គេង​យប់​ជ្រៅ​នោះទេ ហើយក៏​មិន​ត្រូវ​មាន​សម្ពាធ​ផ្លូវចិត្ត​ខ្លាំង​នោះ​ដែរ ត្រូវ​តែ​រក្សា​ចិត្ត​ឱ្យ​សប្បាយ ទើប​អ្នក​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​នេះ​បាន​។​
  4. ​ប្រសិន​ជា​អ្នក​ធាត់​ខ្លាំង អ្នក​ត្រូវ​តែ​បញ្ចុះទម្ងន់​របស់​អ្នក ព្រោះ​ជំងឺ​នេះ​អាច​កើតឡើង​មនុស្ស​ដែល​ធាត់​ដូចគ្នា​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។