បើក​កម្មវិធី​​ប្រកួត​សម្រស់ “To Face of Cambodia”

បើក​កម្មវិធី​​ប្រកួត​សម្រស់ “To Face of Cambodia”

រង្វាន់​១​ម៉ឺន​ដុល្លារ​ រង់​ចាំ​ស្រី​ស្រស់​ប្រុស​ស្អាត​​តាម​រយៈ​កម្ម​វិធី​ “To Face of Cambodia” ស​ម្រាប់​បេក្ខជន​ជយ​លាភីលេខ​១ ។ កម្មវិធី​នេះ​នឹង​ធ្វើ​ការ​ប្រកួត​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៅ​ដល់​ប្រទេស​កូរ៉េ​សម្រាប់​អ្នក​​ដែលបាន​​ជាប់​៤​រូបចុង​ក្រោយ។ នេះ​បើ​តាម​ប្រសាសន៍​​លោក​ លី សេង​ហួត​ ប្រធាន​ Eco Media Asia ។​​

 

បើក​កម្មវិធី​​ប្រកួត​សម្រស់ “To Face of Cambodia”

 

​ប្រធាន​ Eco Media Asia បន្ត​ឲ្យ​ដឹង​ទៀត​​ថា​ បេក្ខជន​ដែល​បាន​ជាប់​ក្នុង​កម្មវិធី​នេះ ​លេខ​១​នឹង​ទទួល​បាន​ទឹកប្រាក់​ ១​ម៉ឺន ដុល្លារ​ ហើយ​លេខ​២​ ទទួល​បាន ៥ពាន់​ដុល្លារ​ ជា​ពិសេស​បេក្ខជន​ទាំង​៤​រូប មាន​លេខ​១ ពីរ​រូប​ លេខ​​២ ពីរ​រូប ​​នឹង​​បន្ត​​​ទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ​​ទៀត​ផង។

 

​លោក លី សេងហួត​ បញ្ជាក់​ទៀត​ថា​ កម្មវិធី​នេះ​ផ្ដល់​ឱកាស​ដល់​បេក្ខជន​​បេក្ខនារី​បាន​​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ជាមួយ​ការ​បង្ហាញ​ម៉ូដ​នៅ​ប្រទេស​កូរ៉េ​ព្រោះ​កន្លង​មក​​ធ្លាប់​តែ​មាន​នៅ​ក្នុង​ស្រុក។ ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​អាស៊ី​ផង​​​ដែរ។ “To Face of Cambodia”​​នឹង​ដំណើរ​ការ​នៅ​កម្ពុជា​ ថ្ងៃ​​​ទី​៦​ខែ​កុម្ភៈ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៩​ខែ​មេសា​ខាង​មុខ។ មក​ដល់​ពេល​នេះ​លោក​ លី​ សេង ហួត​ ប្រាប់​ថា​ទទួល​បាន ៣០០ជាង​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​៕

 

បើក​កម្មវិធី​​ប្រកួត​សម្រស់ “To Face of Cambodia”

 

បើក​កម្មវិធី​​ប្រកួត​សម្រស់ “To Face of Cambodia”

 

បើក​កម្មវិធី​​ប្រកួត​សម្រស់ “To Face of Cambodia”

 

ទោះ​គ្មាន​ចំណូល​ត្រឡប់​វិញ​ Mr Bert នៅ​តែ​មាន​ឆន្ទៈ​ផលិត​បទ​ Original​

 

ឆ្មក់​បាន​សកម្មភាព​ស្រី​ស្អាត ហង្ស ម៉ារីនី ចែក​សំលៀកបំពាក់​ដល់​ជន​គ្មាន​ផ្ទះ​សម្បែង

អត្ថបទ៖ ថា ម៉ាលីដា