ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​កោះធំបាន​​ឃាត់ខ្លួនជនជាតិ​វៀតណាមប្រុស​ស្រី​ចំនួន​១៨​នាក់ ដែល​លួច​ឆ្លង​ដែនដោយ​ខុស្សច្បាប់មក​លក់​ឆ្នោតនៅ​ក្នុងស្រុក​កោះធំ​ កាលពី​ម៉ោង៦​ និង​៥០​នាទីព្រឹក ​ថ្ងៃ​ទី​៨ មក​រា ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ ​និង​ចាប់​យក​បានឆ្នោតជាតិ​វៀតណាមចំនួន​២២៥០​សន្លឹក និង​លុយ​វៀតណាម​មួយ​ចំនួន​ទៀត​។

លោក​ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក​កោះធំបាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាមចំនួន​១៨​នាក់នេះ​ធ្វើ​ឡើង ​បន្ទាប់​ពីទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋរាយការណ៍មក​ថា​ មាន​ជនជាតិ​វៀតណាម ច្រើន​នាក់​បាន​មក​ដើរ​លក់​ឆ្នោតក្នុងភូមិ​សាស្ដ្រ ស្រុក​កោះធំ​ និង​មាន​ខ្លះ​ទៀតធ្វើ​ដំណើរទៅ​លក់​ឆ្នោត​នៅ​ភ្នំពេញ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៨ មក​រា​ លោក​បាន​ដឹកនាំ​កំលាំងនគរបាល​ស្រុក ធ្វើការ​ត្រួតពិនិត្យ​ និង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ប្រុស ស្រី ចំ​នួ​ន​១៨​នាក់ ក្នុង​នោះស្រី​៣​នាក់​ និង​ចាប់​យក​បានសន្លឹក​ឆ្នោតជាតិវៀតណាម​ចំនួន​២២៥០ សន្លឹក​ និង​លុយ​៦៥​ម៉ឺន​ដុ​ង នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ ។ 

ក្នុង​ចំណោម​១៨​នាក់ មាន​ស្រី​៣​នាក់​ មាន​៨​នាក់​អត់​មាន​លិខិតឆ្លងដែន​​ និង​បន្តសុំគោលការណ៍ដើម្បី​អនុវត្ត​តាម​នីតិវិធីបន្ត​ទៀត​៕

​​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព