ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានី​ភ្នំពេញ​ ៖ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​ជំនាញ​ក្រោម​ឱ​វាទ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ​មក​រា ​២០១៦ ​បាន​ចុះ​ទៅ​ពិនិត្យ​សួន​ព្រះ​សក្យ​មុនីចេតិយ ដែល​សាលា​រាជធានី​ភ្នំពេញ​ ត្រៀម​​ជួសជុល និង​កែ​លម្អឲ្យ​មាន​សោ​ភ​ណ្ឌ​ភាព ដើម្បី​ជួយ​លើក​កម្ពស់សោ​ភ​ណ្ឌភាព​រាជធានី និង​ជាទី​តាំង​សក្ការៈ​ផង​ដែរ​ ។

លោក ​ឡុ​ង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឱ្យ​​ដឹង​ថា ទីតាំង​នេះ ជាទី​តាំង​ល្អ​មួយ​ដែល​បានក​កើតឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ​ ។ តាម​រយៈ​ស្លាក​ដែល​ដាក់​ជាប់​នឹង​ព្រះ​សក្យមុនីចេតិយ គឺ​កសាង​ឡើង​ក្នុង​ពុទ្ធសករាជ២៥០០ ចាប់ពី​ពាក់កណ្តាល​សាសនា​មក ដូច្នេះ​យើង​ត្រូវ​តែ​យកចិត្តទុកដាក់​ស្ថាបនា​ និង​ជួសជុល​ឡើង​វិញ​ ។ សួន​ព្រះ​សក្យមុនីចេតិយ​នេះ ​មន្ត្រី​ជំនាញ​បាន​គូ​រប្លង់​រួច​ហើយ នៅ​សល​ល់​ការ​កែកុន​បន្តិចបន្តួច ដែល​គ្រោង​នឹង​​សាងសង់​នៅ​ដើមឆ្នាំ​២០១៦​ឆាប់​ៗ​នេះ ។

លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់​ថា ក្រៅពី​ការ​ជួសជុល និង​កែ​លម្អ​សួន​នេះ សាលា​រាជធានី​ ក៏​មានការ​រៀបចំ​តំបន់​នេះឱ្យ​​មាន​សណ្តាប់ធ្នាប់​ផង​ដែរ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព