ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

​ខេត្ត​ព្រះ​សីហនុ​ ៖ កូន​គ្រែង​ឈាម​ជាង​១០០០គីឡូ​ក្រាម​ត្រូវ​បាន​សមត្ថ​កិច្ច​ស្នង​ការ​ខេត្ត​ព្រះ​សីហនុ​បង្ក្រាប​បាន​នៅ​ចំណុច​ជម្ពូ​ខ្មៅ​ក្នុង​ឃុំ​ព្រៃ​នប់​ ស្រុក​ព្រៃ​នប់ កាល​ពី​យប់​ថ្ងៃ​ទី​៧ មករា ដែល​ឈ្មួញ​ឆ្លៀត​ឱកាស​បម្រុង​ដឹក​ចេញ​ទៅ​វៀត​ណាម​។

បន្ទាប់​ពី​បង្ក្រាប​រួច​បាន​ប្រគល់​ជូន​ជំនាញ​ជល​ផល​ ហើយ​យក​ទៅ​លែង​ក្នុង​ដែន​សហ​គមន៍​ព្រៃ​នប់​ ស្ថិត​ក្នុង​ភូមិ​ព្រែក​សង្កែ​ ឃុំ​ទឹក​ថ្លា ស្រុក​ព្រៃ​នប់​ នៅ​ព្រឹក​ថ្ងៃ​ទី​៨ មករា នេះ ។

កូន​គ្រែង​នោះ​មាន​ចំនួន​ជាង​៦០០​គ្រាប់​ក្នុង​១គីឡូក្រាម ហើយ​បង្ក្រាប​បាន​១.២២៥​គីឡូ​ក្រាម​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព