១សប្តាហ៍​៖ ​ប៉ូលីស​​ចរាចរណ៍​​រក​​ឃើញ​​យានយន្ត​​ល្មើស​​ជាង​៤ម៉ឺន​គ្រឿង​​​និង​​ពិន័យ​​បាន​​ជាង​៤០០​លាន​​រៀល​

នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​ដំបូង​នៃ​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ពោល គឺ​ចាប់​ថ្ងៃទី០១ មករា ដល់​ថ្ងៃទី០៧ មករា ម្សិលមិញ​នេះ នរគ​បាល​ចរាចរណ៍​ផ្លូវគោក បាន​ត្រួតពិនិត្យ​យានយន្ត​ល្មើសច្បាប់​ចំនួន​ជាង៤ម៉ឺន​គ្រឿង​នៅ​ទូទាំងប្រទេស​កម្ពុជា តែ​ផាកពិន័យ​បានតែ​ជាង​ពាក់កណ្តាល​ប៉ុណ្ណោះ។ ពាក់កណ្តាល​នេះ គឺ​ផាក​បាន​ទឹកប្រាក់​ជាង៤០០លាន​រៀល។