ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​តាម​ផ្លូវ​ជាតិ​​លេខ០៥​​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កាន់តែ​តូច​ចង្អៀត​ ដោយសារ​ភាព​គ្មាន​សណ្តាប់ធ្នាប់​​នៃ​ការ​ចត​យាន​យន្ត​តូច-​ធំ​ និង​រទេះ​លក់ដូរ​​ចំណីអាហារ​,​លើកដាក់​ទំនិញ​ឈប់​ចត​​យ៉ាងអនា​ធិ​ប​​តេ​យ្យ ​។ ជុំវិញ​ចំណុច​រង្វង់​មូល​ ក៏​​ដូច​ជា​សង​​ខាង​ផ្លូវជាតិ​លេខ​៥ ​រហូត​ដល់​មុខ​ផ្លូវ​ចូល​ផ្សារ​អ​គ្គៈ​ ​ស្ទើរតែ​​ក្លាយជា​ចំណតរថយន្ត​ទៅ​ហើយ​ ។

បញ្ហា​​ខាងលើ​ ត្រូវ​បាន​អ្នកស្រុក​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្រុង​ប៉ោយ​ប៉ែ​ត​រអ៊ូរទាំ​ថា​ ពិបាកធ្វើ​ដំណើរ​ព្រោះ​រយៈ​​ចម្ងាយ​ខ្លី​ តែ​ការ​ធ្វើ​ដំណើរ​យូរ​​ដូច​ដំណើរ​អណ្តើក​ ។ ចំណែកនគរបាល​​ជំនាញ​ គេ​ឃើញ​ចល័ត​ទៅ​មក​តាម​ដងផ្លូវ​ដែរ ​ប៉ុន្តែ​ភាព​គ្មាន​សណ្តាប់ធ្នាប់​នៃ​ការ​​ឈប់​ចត​យានយន្ត​ និង​រទេះ​លក់ដូ​រ និង​លើកដាក់​ទំនិញ​ នៅ​តែ​កើត​មាន​ដដែល​ៗ​ ប្រៀប​បាន​និង​វិធានការ​វែក​ចក​អីចឹង​។

អ្នកស្រុក​រិះគន់​ថា ​ការ​រៀបចំ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ល្អ​ តាម​ដងផ្លូវ ​គឺ​កើត​មាន​ម្តងម្កាល​ តែ​ពេល​ណា​ដែល​មាន​អ្នកធំ​មក​កាន់​ព្រំ​ដែ​ន​តែ​ប៉ុណ្ណោះ​ លុះ​ដំណើរ​ប្រតិភូ​អ្នកធំ​ទៅ​បាត់​អ្វី​​ៗ​ដូច​ដើម ​។ អ្នកដំណើរ​ចង់​ឃើញ​ដងផ្លូវ​ជាតិ​លេខ​5 ​មាន​សោភ័ណ​ភាព​ល្អជា​រៀង​រហូត ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​បរទេស​ឱ្យ​​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ យើង​កាន់តែ​ច្រើន​ឡើង​ និងចៀស​វា​ង​ការ​រិះគន់​ពី​ភ្ញៀវ​ទាំងនោះ​ ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព