ជឿអត់? រួមភេទឲ្យដល់ចំណុចកំពូលអាចជួយបំបាត់អាការៈឈឺក្បាល

ភាគច្រើន អាការៈឈឺក្បាល​អាចជាហេតុហេតុនៅពីក្រោយការមិនមានរួមភេទ ប៉ុន្តែវាក៏អាច​ធ្វើការព្យាបាល​អាការៈឈឺក្បាលបាន​ដូចគ្នាដែរ។ វាអាច​ជាការ​លំបាក​ដើម្បីឲ្យ​អ្នក​មាន​អារម្មណ៍ចង់​រួមភេទ ខណៈដែលអ្នកកំពុងតែឈឺក្បាល ប៉ុន្តែ​អ្នកត្រូវ​បំភេចការឈឺចាប់នេះឲ្យបាន។
 
ជឿអត់? រួមភេទឲ្យដល់ចំណុចកំពូលអាចជួយបំបាត់អាការៈឈឺក្បាល
នេះបើយោងតាម​លោកវេជ្ជបណ្ឌិត Alexander Mauskop មកពីនៃមជ្ឈមណ្ឌល​ផ្នែកអាការៈឈឺក្បាល​នៃទីក្រុង ញូវយ៉ក បាន​ឲ្យដឹងថា នៅពេលដែល​ការរួមភេទ​​ឈានដល់​ចំណុចកំពូល ពេលនោះ​រាងកាយ​របស់អ្នកនឹង​បានបញ្ចេញអរម៉ូន endorphins ដែលជួយ​បង្កើត​អារម្មណ៍​រំជើបរំជួល​ដល់អ្នក​ទាំងអស់គ្នា។ ដំណើរការនេះ​អាច​ជួយ​កាត់បន្ថយ​ក្នុងការ​ឈឺចាប់។ 
តើមានអ្វីលើលពី​នេះ​ទៅទៀត? វាមាន​ប្រសិទ្ធិភាព​បន្ថែមទៀត ហើយក៏​​ជាវិធីលឿនបំផុត​ជួយកាត់​បន្ថយ​បញ្ហា​ជំងឺឈឺក្បាល ជាង​ការប្រើប្រាស់​​ថ្នាំបំបាត់ការ​ឈឺចាប់​មួយ​ចំហៀងក្បាល​របស់អ្នក​ទៅទៀត។ ដូច្នេះ​នៅពេលក្រោយប្រសិនបើ​អ្នកទទួលរង​បញ្ហាអ្វីមួយ​នោះ អ្នកកុំភ្លេច​យកវិធីសាស្រ្ត​ការរួមភេទ​នេះ វានឹង​ធ្វើឲ្យអ្នក​មានអារម្មណ៍​ល្អ និងបំបាត់​ការឈឺចាប់​នៅពេល​ដែលអ្នក​ឈានដល់​ចំណុចកំពូល៕
ដោយ៖ Brugn
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!