កម្មករ-កម្មការិនី ៣០០នាក់ លើកគ្នាមកតវ៉ា នៅមុខក្រសួងការងារ ជាលើកទី២

ភ្នំពេញ៖ កម្មករ-កម្មការិនី រោងចក្រកាត់ដេរ អ៊ែដ្យាយស៍ ស្វេតថឺ ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រមាណជាង៣០០នាក់នៅព្រឹកថ្ងៃទី៨ មករា  បាននាំគ្នាដង្ហែរក្បួនមកកាន់ក្រសួងការងារ ជាលើកទី២ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីលោក អ៊ិត  សំហេង រដ្ឋមន្ត្រីក្រសួងការងារជួយដោះស្រាយ។

លោក ប៉ាវ ស៊ីណា ប្រធាន សហភាពចលនាកម្មករកម្ពុជា (CCW) បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌ មាន នៅមុខក្រសួងការងារដោយលើកឡើងថា បញ្ហាររបស់កម្មករ-កម្មការិនីរោងចក្រដេរ អ៊ែដ្យាយស៍ ស្វេតថឺ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលពួគគាត់ធ្វើកូដកម្មទាមទារនៅពេលនេះ គឺទាមទារលក្ខ ខណ្ឌ ការងារចំនួន៩ចំណុច

លោកបញ្ជាក់ថា ការដង្ហែរតវ៉ានៅមុខក្រសួងការងារជាលើកទី២ នៅពេលនេះធ្វើឡើងបន្ទាប់ពី ពួកគេ ព្យាយាម សុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត ហើយមិនត្រូវបាន មន្រ្តីពាក់ពន្ធ័ខេត្តដោះស្រាយជូន ។

កម្មករ-កម្មការិនី ៣០០នាក់ លើកគ្នាមកតវ៉ា នៅមុខក្រសួងការងារ ជាលើកទី២

កម្មករ-កម្មការិនី ៣០០នាក់ លើកគ្នាមកតវ៉ា នៅមុខក្រសួងការងារ ជាលើកទី២

កម្មករ-កម្មការិនី ៣០០នាក់ លើកគ្នាមកតវ៉ា នៅមុខក្រសួងការងារ ជាលើកទី២